ភ្នំពេញៈ បន្ទាប់ពីសារព័ត៌មាន បានចុះផ្សាយថា តារាចម្រៀងប្រុសរូបសង្ហា លោក អាន គុណ
កូឡា មានទំនាក់ទំនងស្នេហាក្រៅឆាក ហើយត្រូវបានតារា ចម្រៀងប្រុសរូបនេះ ប្រាប់ឲ្យដឹង
ថា លោកមិនប្រកែកទេចំពោះ ព័ត៌មានដែលចុះផ្សាយនេះ លោកពិតជាស្រលាញ់ កញ្ញា យូរី
ពិតមែន។
តារាចម្រៀងប្រុស លោក អាន គុណកូឡា ដែលមានឈ្មោះពិតថា អាន សុគុណបញ្ញា បាន
សារភាពថា ប្រាប់ក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ
២០១៣នេះថា ចំពោះព័ត៌មានដែលលេចឮថា លោកមានទំនាក់ទំនងស្នេហា ជាមួយតារា
ចម្រៀងរួមដំបូល កញ្ញា យូរី នោះ ប្រហែលជាក្រោយពីទស្សនិកជន បានទស្សនាការ សម្តែង
របស់ពួកលោក បទចម្រៀងវ៉ុលថ្មីក្នុង ផលិតកម្មសាន់ដេ ទៅបានជាពួកគាត់ យល់ឃើញបែប
នេះ។
តារាចម្រៀងប្រុសរូបសង្ហា វ័យក្មេងវ័យ២៤ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “ខ្ញុំមិនបដិសេធទេ
ចំពោះ ព័ត៌មានដែលលេចឮថា ខ្ញុំស្រលាញ់កញ្ញាយូរី ខ្ញុំក៏ចង់សារភាពថា ខ្ញុំពិតជាស្រលាញ់
នាងហើយ នាងក៏ស្រលាញ់ខ្ញុំវិញដូចគ្នា តែទំនាក់ទំនងរបស់ពួកខ្ញុំ គឺការស្រលាញ់គ្នាបែបបង
ប្អូន មិនមែនលក្ខណៈស្នេហាអីទេ ព្រោះថាពួកខ្ញុំទាំងពីរនាក់រាប់អានគ្នា ក្នុងនាមជាបងប្រុស
ប្អូនតែប៉ុណ្ណោះ”។
តារាចម្រៀងប្រុសកំពុងតែ ទទួលបានប្រជាប្រិយភាពពីមិត្តៗយុវវ័យ តាមរយៈបទចម្រៀងវ៉ុលថ្មី
“សង្សាមួយថ្ងៃសង្សារមួយជីវិត” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា ចំពោះការសម្តែងនៅក្នុងបទ
ចម្រៀង វ៉ុលថ្មីរបស់ពួកលោកដែល សម្តែងជាមួយគ្នានោះ លោកទទួលស្គាល់ថា លោកមានភាព
សិ្នទ្ធស្នាល ស្អិតល្មួតជាមួយគ្នាខ្លាំង មើលទៅប្រៀបដូចជាគូស្នេហ៍មែន ។ តែតាមការពិតគ្រាន់តែ
ជាការ សម្តែងធ្វើយ៉ាងណា ឲ្យមើលទៅដូចក្នុងអត្ថន័យបទចម្រៀង តែរឿងផ្សេងមិនបានគិតទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល