ស៊ុយអែត៖ តាមការអោយដឹងពីក្រុមស្ថាបត្យករ នៃប្រទេសស៊ុយអែត កាលពីពេលថ្មីៗនេះ
ថា ពួកគេ នឹងគ្រោងសាងសង់អាគារ ដែលមានលក្ខណៈអស្ចារ្យមួយ ដោយធ្វើពីឈើសុទ្ធ
សាត និងមិនងាយរងនូវភ្លើងឆេះ ដូចអាគារធ្វើអំពើដែកថែប ឬសំណង់ឡើយ។
លោក C.F. Møller និង Dinell Johansson ដែលជាស្ថាបត្យករដ៏ឆ្នើម បាននិយយាថា អា
គារ ដែលប្លែក និងមិនធា្លប់មានពីមុនមកនេះ នឹងត្រូវបណ្ដុះឡើង នៅពេលឆាប់ៗ ខាងមុខ
ក្នុងទីក្រុង Stockholm នៃប្រទេសស៊ុយអែតនេះ។ ពួកលោកទាំងពីរ បានបន្ថែមថា អាគារ
នេះ ត្រូវតែខ្ពស់ជាងគេលើពិភពលោក (៣៤ ជាន់ គិតតាមលក្ខណៈស្ដង់ដាឈើ) ហើយ
នឹងមិនងាយរងនូវបាតុភូតអគ្គីភ័យឆាបឆេះទៀតផង។
លោក C.F បានបន្ថែមថា ការធ្វើអាគារនេះឡើង វាមិនត្រឹមតែអាចមានតម្លៃតិចជាងសំណង់
អាគារដែក ឬស៊ីម៉ង់ត៍ទេ តែវាថែមទាំងបង្ហាញពីកិត្យានុភាព នៃសិល្បៈដ៏អស្ចារ្យ ដែលយើង
មាន ហើយក៏ចង់បង្ហាញពីភាពខ្លាំង របស់ពួកយើង ដល់ពិភពលោកក្នុងការ កសាងអាគារ
ផងដែរ៕
ដោយ៖ រដ្ឋា
ប្រភព៖ newsday