មន្រ្តីផ្លូវការក្នុងស្រុកបានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា៖ ករណីសង្ស័យនៃមេរោគ Ebola ត្រូវបានរកឃើញ ក្នុងរដ្ឋធានី Stockholm នៃប្រទេសស្វីស។ កន្លងមក វាគ្រាន់តែជា ករណីសង្ស័យ គាត់និយាយ ដោយមិនបាន បញ្ជាក់ពត៌មានលំអិតបន្ថែមឡើយ។
កាសែត Svenska Dagbladet បានរៀបរាប់នៅលើគេហទំព័ររបស់ខ្លួនថា អ្នកឆ្លង មេរោគម្នាក់នោះ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានទៅកំសាន្តនៅកន្លែង ដែលត្រូវបាន វាយ ប្រហារដោយមេរោគ Ebola។
អ្នកជំនាញក្នុងការគ្រប់គ្រងការឆ្លងមេរោគ ដែលទទួលខុសត្រូវក្នុងតំបន់ Stockholm លោក Aake Oertsqvist បាននិយាយថា៖ ហានិភ័យនៃការផ្ទុះឡើងនៃមេរោគ Ebola នៅក្នុង ប្រទេសស្វីស នៅមានកំរិតទាបបំផុត។ គាត់បានបន្តទៀតថា៖ មេរោគនេះ មិនមែនឆ្លងតាមខ្យល់ទេ ក៏ប៉ុន្តែវាឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈ ការប៉ះពាល់ ផ្ទាល់ រឺមិនផ្ទាល់ នៃឈាម រឺក៏អង្គធាតុរាវផ្សេងៗ ក្នុងសារពាង្គកាយ អ្នកជំងឺ។
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ news