CamNews

កីឡាអន្តរជាតិ 

Manchester City ប៉ះជាមួយ Bayern Munich នៅយប់នេះ ស្របពេលការ​វិល​ត្រលប់​របស់ Franck Ribery

ព័ត៌មានកីឡា៖ ព្រិត្ដិការណ៍ក្នុងរាត្រីនេះ គឺមានជំនួបប្រកួតរវាង​ Manchester City នឹង Bayern Munich ប៉ុន្ដែ​សម្រាប់​ការប្រកួតនេះ មានលក្ខណៈចម្លែកបន្ដិចចំពោះក្រុម Bayern គឺវត្ដមានកីឡាករជម្រើសជាតិបារាំង​ ដែល​ធ្លាប់បាត់មុខពីពិភពកីឡារយៈពេល​ ៥ ប្រកួតជាមួយក្រុម ក៏ត្រូវលេចមុខមក​សាជាថ្មីវិញ។ 

វត្ដមាន Bayern Munich ក្នុងរដូវកាល ពានរង្វាន់របស់អឺរ៉ុប ត្រូវកីឡាករ Franck Ribery បាត់បង់​ចំនួនប្រកួត ៥ ដងរួច​ទៅ​ហើយ​ ខណៈពេលវត្ដមានកីឡាករ Arjen Robben កំពុងស្ថិតក្នុងការងឿងឆ្ងល់ ចំពោះ​ការចូល​មក​ដល់​​​​ក្នុងរដូវកាល Champions League ជួប្រកួតក្រុម D ជាមួយ Man City។​ កីឡាករវ័យ​ ៣១ ឆ្នាំបានវិល​ត្រ​លប់​​​​មក​វិញ​ជាមួយនិងស្នាមញញឹមប្រកបដោយក្ដីសង្ឃឹម ប៉ុន្ដែជាអកុសល់ បែជា​ត្រូវ ប្រធានក្រុម និយាយ​ថា ការវិល​ត្រលប់​នេះមិនមានអ្វីអស្ចារ្យឡើយ។​ លទ្ធិផលនៃទទួលរងរបួសជង្គង់ចំពោះកីឡាករម្នាក់នេះ បាន​ធ្វើ​ឲ្យ​ខាត​បង់​ការ​ប្រកួតជាច្រើនដង តែពេលនេះគ្រប់យ៉ាងល្អដូចដើម​ កីឡាករក៏អាចមានោកាសសាងស្នាដៃ​ឡើងវិញ ស្រប​ពេលក្រុមជួបជាមួយនឹង Man City តែម្ដង។ 

ប៉ុន្ដែក្រលេកមកមើលក្រុម Man City វិញត្រូវបាត់បង់វត្ដមានកីឡាករ ២ រួបគឺ  Stevan Jovetic និង Pablo Zabaleta​​ ដែលជាកីឡាករឆ្នើមប្រចាំក្រុម។​ តែមិនជាថ្វីទេ ក្រុមនៅតែមានស្មារតីរឹងមាំដដែល ព្រោះនៅ​មាន​កីឡាករ​​​ខ្លាំងជាច្រើទៀតចាំឈជើង និង ត្រៀមខ្លួនប្រកួត។​ តើជំនួបមិត្ដភាពក្រុមទាំងពីរ នេះនិង​មាន​អ្វីកើត​ឡើង​​​ដោយ​ហេតុ សមាសភាពសងខាងសុទ្ធតែមិនអន់ដូចគ្នា ដើម្បីដឹងច្បាស់ សូមរង់ចាំ​ទស្សនា នៅ​រាត្រីនេះ។​







ប្រែសម្រួល៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 


Tags: Sport News Bayern Munich Manchester City