CamNews

កីឡា 

Lionel Messi ជាប់ចំណាត់ថ្នាក់កំពូល ក្នុងឆ្នាំ ២០១៥ ខណៈ​ Ronaldo ជាប់ចំណាត់ថ្នាក់លេខ ២៩

ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រ skysports បានបង្ហាញពីលទ្ធផលនៃការសិក្សា រកឃើញរបស់ CIES Football Observatory ​ទាក់ទងនឹងទម្រង់លេងរបស់​កីឡាករ ក្នុងលំដាប់ League ល្បីៗរបស់ អឺរ៉ុប ដែលក្នុងនោះ កីឡាករ Lionel Mssi គឺស្ថិតក្នុងលំដាប់លេខរៀងទី ១ ខណៈដែល Ronaldo នៅលេខរៀងទី ២៩​ ។ 

Messi បានបង្កើនទម្រង់លេងរបស់ខ្លួនកាន់តែល្អប្រសើរ ឡើងចាប់តាំងពី ដើមឆ្នាំ ២០១៥ រហូតមក​ទល់ពេលនេះ ហើយអ្វីដែលកាន់តែពិសេសទៀតនេាះគឺ កីឡាករបានរកគ្រាប់បានដល់ទៅ ១៧ គ្រាប់ត្រឹម​ការ​ប្រកួតតែ ១២ ដងប៉ុណ្ណោះក្នុង League ប្រចាំទឹកដីរបស់ខ្លួន​ ។ ហើយទន្ទឹមនឹងការលើកឡើងនេះ​ផងដែរ​ Ronaldo ទើបតែរកពិន្ទុបានត្រឹម ៦ គ្រាប់ ក្នុងការប្រកួត​ ១១ ដង ចំណែកមិត្ដរួមក្រុម មាន Garath Bale ក៏ដូចជា​ Karim Benzema ទម្រង់លេងរបស់ ពួកគេក៏កាន់តែធ្លាក់ចុះជាងមុនទៅ​ទៀត រហូ​តទម្លាក់លេខ​រៀង Real Madrid មកនៅត្រឹម លំដាប់លេខ​២ បន្ទាប់ពី Barelona លេខរៀង​ទី ១ ក្នុងតារាង ។​

ស្ថិតក្រោមការបង្ហាញលទ្ធផល​ Messi ទទួលបានលេខ ១ Arjen Robben ខ្សែស្លាបរបស់ Bayern Munich លេខ ២ និង Bas Dost ខ្សែប្រយុទ្ធរបស់ Wolfsburg លំដាប់ថ្នាក់លេខ​ ៣ ។ 

 Arjen Robben ខ្សែស្លាបរបស់ Bayern Munich លេខ ២

 Bas Dost ខ្សែប្រយុទ្ធរបស់ Wolfsburg លំដាប់ថ្នាក់លេខ​ ៣ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ skysports


Tags: Sport News Messi Bas Dost Ronaldo.