CamNews

តារា 

រតនៈ ពិសី គំរាមប្តឹង អ្នកយករូបថតនាងទៅ បង្ហោះក្នុង Account Facebook ប្រកាស​លក់ខ្លួន

ភ្នំពេញ៖  ថ្មីៗនេះ រូបថតរបស់ តារាល្បីៗមួយចំនួន ត្រូវគេបានបង្ហោះក្នុង Account មួយ ក្នុង
Facebook ដែលមានឈ្មោះ Sell Body។ ក្នុងនោះ ស្រីស្អាត ពេជ្រ សូលីកា ក៏ដូចជា កញ្ញា ទេព
បូព្រឹក្ស សុទ្ធតែមានរូបថតដាក់ប្រកាសលក់ខ្លួន ជាមួយនឹងពាក្យសម្តី មិនសមរម្យជាច្រើន ដែល
ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់ពួកគេយ៉ាងខ្លាំង ។

មិនទាន់បានប៉ុន្មានផង ស្រាប់តែ លេចចេញរូបថតរបស់ កញ្ញា រតនៈ ពិសី ម្នាក់ទៀត ដែលទង្វើ
នោះ បានធ្វើឲ្យនាងមានការ ខឹងសម្បារយ៉ាងខ្លាំង រហូតដល់ថ្នាក់ គំរាមប្តឹង អ្នកដែលបានបង្ហោះ
រូបថតនោះ ថែមទៀតផង។

ចំពោះទង្វើដ៏អាក្រក់ ដែលបង្កដោយជន ខិលខូចមួយក្តាប់តូចនេះ បានធ្វើឲ្យទស្សនិកជន មានការ
ហួសចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា ក្នុងរូបថតនោះ ភាគច្រើនសុទ្ធតែជាក្មេងស្រី សិស្សសា
លាស្អាតៗ និង តារាល្បីៗ តួយ៉ាង ដូចជា កញ្ញា ពេជ្រ សូលីកា កញ្ញា ទេព បូព្រឹក្ស និង រតនៈ ពិសី
ជាដើម។

ដោយសារតែទ្រាំនឹងទង្វើ ដ៏ថោកទាបរបស់ ជនទាំងនោះលែងបាន កញ្ញា រតនៈ ពិសី បានបញ្ចេញ
ប្រតិកម្មយ៉ាងខ្លាំង ដោយនាងបាននិយាយ អះអាងថា "ខ្ញុំនឹងសហការ ជាមួយសមត្ថកិច្ច ដើម្បីស្រាវ
ជ្រាវវែករកមុខ អ្នកដែលធ្វើអំពើ មិនសមរម្យ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ របស់ខ្ញុំបែបនេះ ព្រោះថាទង្វើ
របស់ពួកគេ បានធ្វើឲ្យប៉ះពាល់ កិត្តិយសរបស់ខ្ញុំ ខ្លាំងណាស់ ក្នុងនាមខ្ញុំជាតារាមួយរូប កំពុងតែ
ទទួលបានការគាំទ្រពី ពុក ម៉ែ បងប្អូន"។

មិនត្រឹមតែ កញ្ញា រតនៈ ពិសី ទេ ដែលកំពុងតែក្ដៅចុងច្រមុះ ខឹងសម្បារ នឹងទង្វើទាំងនេះ សូម្បីតែ
កញ្ញា ទេព បូព្រឹក្ស ដែលជាតារាប្រចាំ ផលិតកម្ម រស្មីហង្សមាស ក៏បានបញ្ចេញប្រតិកម្ម ទៅលើការ
យករូបថតនាង ដោយគ្មានការអនុញ្ញាត ទៅបង្ហោះប្រកាស លក់ខ្លួនក្នុង Account Facebook ដែរ
ប៉ុន្តែនាងខឹង មិនដល់ថ្នាក់ គំរាមប្តឹង ដូចជា កញ្ញា រតនៈ ពិសី នោះទេ។

យ៉ាងណាមិញ ចំពោះទង្វើមិនគួរគប្បី របស់ជនខិលខូច មួយចំនួនតូចនេះ មិនដឹងថា ប៉ូលីសអាច
ចាត់ការបាន ឬយ៉ាងណានោះទេ ព្រោះថាពួកនោះ មិនបានបញ្ចេញមុខមាត់ពិតលើ account លក់
ខ្លួននោះទេ៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rattanak pisey entertainment khmer star