CamNews

កីឡាអន្តរជាតិ 

Man Utd អន់មែនទែន លេងក្រៅផ្ទះ មិនដែលឈ្នះសោះ (Video Inside)

ក្រុងឡុងដ៍៖ ការចាប់ផ្តើមរដូវកាលថ្មី ឆ្នាំ២០១៤-២០១៥នេះ ក្រុមបិសាចក្រហម Manchester United មិនទាន់ស្តារ មុខមាត់បាននៅឡើយទេ ពោលគឺទើបតែឈ្នះ៣ប្រកួត នៅឡើយពីការឆ្លងកាត់ ៨ប្រកួតមកនេះ និងមិនទាន់ស្គាល់រស់ ជាតិឈ្នះនៅឡើយ ទេនៅទឹកដីក្រៅផ្ទះ ។

ឆ្លងកាត់ការប្រកួតចំនួន៤ដងនៅទឹកដីក្រៅផ្ទះមកនេះក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Louis van Gaal មិន ទាន់បានឈ្នះម្តងណា នៅឡើយទេ គឺហោចណាស់បានត្រឹមស្មើ៣ និងចាញ់១ប៉ុណ្ណោះជាមួយ នឹងការបន្តលេងស្មើ ដោយលទ្ធផល ២-២ ទល់នឹងក្រុមម្ចាស់ផ្ទះ West Bromwich Albion យប់មិញនេះ ទៀតប្រចាំសប្តាហ៍ទី៨នៃ Premier League ។

ការទទួលបានតែ១ពិន្ទុ បង្រ្គប់បាន១២ពិន្ទុឈរនៅលេខរៀងទី៦បណ្តោះអាសន្ន ទាំងត្រដាបត្រដួសថែមទៀតនេះ ក្រោយពេលដែលធ្វើការ វាយបកវិញនៅនាទីទី៤៨ និង៨៧ពីការធ្វើបានសម្រេច ដោយកីឡាករខ្សែបម្រើ Marouane Fellaini និងខ្សែការពារ Daley Blind នៅក្រោយ ពេលដែលកីឡាករ Stephane Sessegnon និងមិត្តរួមក្រុម Saido Berahino ស៊ុតគ្រាប់នាំមុខឲ្យ West Brom នៅនាទីរៀងគ្នាទី៨ និង ៦៦ ។

អតីតក្រុមម្ចាស់ជើងឯកពាន Premier League ច្រើនជាងគេប្រចាំនៅអង់គ្លេស Man Utd ហាក់បីដូចជារៀបជើងមិន ទាន់ត្រូវនៅឡើយទេ បើទោះបីជាទិញកីឡាករថ្មីបន្ថែមទៀតក៏ដោយ ហើយសុទ្ធតែជើងខ្លាំងៗទៀតមានដូចជា Angel Di Maria, Radamel Falcao, Luke Shaw, Ander Herrera, Marcos Rojo និង Daley Blind ជាដើម ៕






ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Sport News Manchester United