ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍Premier League មានសមាសភាពក្រុមជាច្រើនបានបង្ហាញពីសមត្ថភាពគ្នារៀងៗខ្លួន មានខ្លះចាញ់ និង ខ្លះឈ្នះ ប៉ុន្ដែក្នុងចំណោមពួកគេទាំងអស់ មានក្រុមមួយដែលមិនទាន់បានភ្លក្សរស់ជាតិចាញ់នៅឡើយទេ នោះគឺក្រុមតោខៀវ Chelsea ដែលកំពុងតែមានប្រៀបយ៉ាងខ្លាំងក្លា អាចរក្សាដំណែងកំពួលតារាង ត្រឹមពីរដូវកាលបានចាប់ផ្ដើម ។
រហូតមកដល់ពេលនេះ Chelsea នៅមិនទាន់មានក្រុមណាមួយហ៊ាន ប្រហើនពាក្យសម្ដីដាក់នៅឡើយទេ ស្របពេលកន្លងមក ក្រុមតែងតែទទួលបានជ័យជំនះ និង ស្មើប៉ុណ្ណោះ ចំពោះពាក្យចាញ់ ក្រុមមិនទាន់បានស្គាល់នៅឡើយទេ ។ ស្របពេលជោគជ័យបានកើតឡើងផ្ទួនៗគ្នាដូច្នោះ Chelsea បានភ្លេចខ្លួនហើយថាមានក្រុមមួយទៀត ដែលខ្លួនមិនទាន់បានបំបាក់នៅឡើយ នោះគឺ Southampton ដែលកំពុងតែមានពិន្ទុ ប្រកិតៗ ខ្លួន ហើយក៏ធ្លាប់បានផ្ដួលគួរប្រកួតខ្លាំងជាច្រើនផង ដែលក្រុមទាំងនោះមានដូចជា៖ Manchester United , Arsenal, Crystal Palace, និង Everton ហើយនៅមានជាច្រើនទៀត។
តើស្ថានភាពព្រឹត្ដិការណ៍និងទៅជាយ៉ាងណា ប្រសិនបើក្រុមទាំងពីរ ប៉ះគ្នា?
នៅចុងសប្ដាហ៍ថ្ងៃសៅរ៍នេះ Chelsea និងធ្វើដំណើរទៅលេង ទឹកដី Southampton ក្នុងនាមជាភ្ញៀវដ៏គ្រោះថ្នាក់បំផុត ដែលធ្លាប់ធ្វើឲ្យម្ចាស់ផ្ទះជាច្រើនរងការម៉ាសមិនតិចទេ ជាពិសេស ថ្មីៗនេះ ទើបតែបានផ្ដួលម្ចាស់ផ្ទះនៅអាល្លឺម៉ង់គឺ ក្រុម Schalke ដោយពិន្ទុ ៥ ទល់នឹង ០ ក្នុងការប្រកួត Champions League ។ ហើយចំពោះម្ចាស់ផ្ទះថ្មីនៅថ្ងៃសៅរ៍នេះ Chelsea អាចនៅតែធ្វើបានល្អដូចមុនដែរ ឬ ទេ? សូមរង់ចាំតាមដានទាំងអស់គ្នា..
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailymail