CamNews

កំសាន្ត 

មាន សូនីតា យកក្រមា ច្នៃជាអាវម៉ូដថ្មី ទាក់ទាញ ការចាប់អារម្មណ៍ (Video Inside)

ភ្នំពេញៈ ជាទូទៅទស្សនិកជន ភាគច្រើន បា្រកដជាបានស្គាល់ និងធ្លាប់ប្រើប្រាស់ក្រមា ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ស្រុកស្រែចំការ ក្នុងន័យការពារកំដៅថ្ងៃ ជូតខ្លួន យកមករុំខ្លួន ឬក៏ពាក់នៅលើស្មា និយាយជារួមក្រមា មានប្រយោជន៍ ច្រើនដល់អ្នក ប្រើប្រាស់ ។ ក្នុងនោះដែរ ក្រៅពីការប្រើប្រាស់បែបងាយៗ ជារៀងរាល់ថ្ងៃនោះ តារាសម្តែងស្រីស្រស់សាច់ស កញ្ញា មាន សូនីតា ក៏បានបង្ហាញឃ្លីបវីដេអូ ដែលនាងបានយកក្រមា មកច្នៃ ធ្វើជាអាវម៉ូដថ្មី យ៉ាងស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ផងដែរ ។

ឃ្លីបវីដេអូមួយ ដែលមានរយៈពេលជិត៤នាទី ដែលតារាសម្តែង ធ្លាប់មានឈ្មោះល្បី តាមរយៈរឿង “នាយឡប់ជំពប់ស្នេហ៍” កញ្ញា មាន សូនីតា បានរៀបរាប់ និងបញ្ចេញកាយវិការ បង្ហាញពីរបៀបច្នៃក្រមា ទៅជាម៉ូដអាវថ្មី ដែលស្រស់ស្អាតមិនអន់នោះទេ។ មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូនោះ នាង ក៏បានបរិយាយផ្ញើរសារ ជម្រុញទស្សនិកជនឲ្យងាយមកមើល ពីតម្លៃរបស់ក្រមា និងរៀនច្នៃម៉ូដអាវថ្មី ដូចរូបនាង។

កុំឲ្យខាតពេលយូរ ចង់ដឹងថា តារាសម្តែងស្រីវ័យក្មេង កញ្ញា មាន សូនីតា ធ្វើម៉ូដអាវថ្មីច្នៃពីក្រមា បានស្អាតដោយរបៀបណា តោះទៅទស្សនាវីដេអូ និងរៀនធ្វើទាំងអស់គ្នា ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh