CamNews

តារា 

តារាបង្ហាញម៉ូដតៃវ៉ាន់ខឹង ចេញមុខប្តឹង Li Zongrui; Xiao S ស្និទស្នាលជាមួយ គួចាលឺយ

ថ្មីៗនេះ តារាបង្ហាញម៉ូដតៃវ៉ាន់ Su Tu Hien បានខឹងសម្បារយ៉ាងខ្លាំង ពេលដែលទទួលបាន
នូវវីដេអូមួយពីមិត្តភក្តិរបស់ខ្លួនដែលបានដោនឡូតពីអ៊ីនធឺណេត ស្តីពីឈុតឆាក
នាងត្រូវបាន
Li Zongrui លូកលាន់រាងកាយ។ ឥឡូវនេះ បើទោះជាខិតខំប្រមូលអារម្មណ៍ឲ្យនឹងនរយ៉ាងណា
ក៏ដោយ ប៉ុន្តែនាងនៅតែមិនអាចទប់អារម្មណ៍ខ្លួនឯងបាន ហើយបានយំមិនឈប់ឈរ។

នាងបាននិយាយថា: “គាត់ពិតជាជនគ្មានសម្បជញ្ញៈ នៅហ៊ាននិយាយថាមនុស្សស្រីស្ម័គ្រចិត្ត
ទៀត។ ខ្ញុំវិលត្រលប់មកតៃវ៉ាន់វិញសំរេចចិត្តនឹងប្តឹងគាត់ និងសហការជាមួយប៉ូលិសក្នុងការ
ស៊ើបអង្កេត”។

Su Tu Hien ជាជនរងគ្រោះម្នាក់ក្នុងចំនោមជនគ្រោះច្រើននាក់ទៀតរបស់ Li Zongrui

Xiao S ស្និទស្នាលជាមួយ គួចាលឺយ

ថ្មីៗនេះ Xiao S បានជួប គួចាលឺយដោយចៃដន្យក្នុងពេលធ្វើដំណើរមកដល់ប៉េកាំងដើម្បីចូលរួម
ពិធីមួយ។ ដោយសារតែតារាភាពយន្តប្រុសម្នាក់នេះ ធ្លាប់ជាអតីតមិត្តប្រុសបងស្រីរបស់ខ្លួន ដូច្នេះ
Xiao S ក៏ធ្លាប់បានជួបគួចាលឺយច្រើនដងដែរកាលពីមុន។ ពិធីការនីស្រីរូបនេះ បានសម្តែងការ
សប្បាយចិត្តយ៉ាងខ្លាំង​ ពេលបានជួបអ្នកស្គាល់ពីមុន ហើយថែមទាំងទៅជិតអោបគួចាលឺយថែម
ទៀតផង៕

 

ដោយ៖ សិលា
ប្រភព៖ K14


Tags: Li Zongrui Su Tu Hien Zhou entertainment stars