CamNews

តារា 

តេង លក្ខិណា ត្រៀម​ខ្លួន​ធ្វើ​ថៅកែ​ស្រី ក្នុង​ពេល​ឆាប់ៗ

ភ្នំពេញ៖ ពិធីការិនីសាច់ស ម៉ដ្ឋរលោង កញ្ញា តេង លក្ខិណា មួយរយៈចុងក្រោយនេះ ត្រូវបាន
គេដឹងថា នាងឧស្សាហ៍អវត្តមាន ពីកម្មវិធីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN ជាញឹកញាប់ណាស់
ខណៈដែលមានព័ត៌មានលេចឮថា បច្ចុប្បន្ននេះកញ្ញា តេង លក្ខិណា កំពុងមមាញឹកខ្លាំង ជាមួយ
ការបើកមុខជំនួញ ដែលនាងធ្លាប់បង្ហើបប្រាប់ ពីគម្រោងនេះតាំងពីពេលមុនមកនោះ។

អស់រយៈកាលជាច្រើនឆ្នាំ មកហើយដែលពិធីការិនីកញ្ញា តេង លក្ខិណា បាននិយាយពីគម្រោង
បើកមុខរបរថ្មីមួយទៀត ក្រៅតែពីការងារសិល្បៈ តែគម្រោងនោះត្រូវបានគេដឹងថា មិនទាន់បាន
លេចចេញជា រូបរាងពិតប្រាកដនៅឡើយទេ ។ ប៉ុន្តែទើបតែក្នុងរយៈពេលថ្មីៗនេះ គេបានដឹងថា
លក្ខិណា កំពុងតែមមាញឹកខ្លាំង ក្នុងការរកកន្លែងបើកជំនួញនេះ។

ប្រភពដែលលេចឮ ចេញពីរង្វង់អ្នកសិល្បៈ បាបបង្ហើបប្រាប់ថា បច្ចុប្បន្ននេះ តេង លក្ខិណា ជិត
ក្លាយទៅជាថៅស្រីហើយ ព្រោះគម្រោងជំនួញ របស់នាងដែល ធ្លាប់ប្រកាសកាលពីមុននោះ គឺ
បានលេចចេញជារូបរាង ឡើងតិចៗហើយ។ ដូច្នេះទើបមួយរយៈនេះ បានជានាងមិនសូវ បង្ហាញ
ខ្លួននៅក្នុងកម្មវិធី ។

ប្រភពខាងលើបានបន្តថា ការបើកជាជំនួញថ្មី បន្ទាប់ពីវិស័យសិល្បៈរបស់ កញ្ញា តេង លក្ខិណា គឺ
ជាឱកាសមួយសម្រាប់នាង ក្នុងការសន្សុំលុយ ហេតុនេះបានជា តេង លក្ខិណា គិតពីមុខអាជីពថ្មី
ផ្ទាល់ខ្លួន ច្រើនជាងការងារសិល្បៈ។

ទោះបីជាយ៉ាង ណាក្តីគេនៅមិនទាន់ដឹងទេថា តើដើមទុនដែលនាង យកមកបង្កើតមុខរបរថ្មី ផ្ទាល់
ខ្លួននេះត្រូវចំណាយអស់ប៉ុន្មានទេ? ហើយទុកនេះ ជាលុយរបស់នាងទាំងអស់ ឬមួយក៏ជាចូលរួម
ចំណែកគ្នា ជាមួយនរណាម្នាក់នោះឡើយ?

ជុំវិញព័ត៌មានខាងលើនេះ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២នេះគេហទំព័រ LookingTODAY
មិនអាចទាក់ទងដើម្បី សុំការបញ្ជាក់បន្ថែមពី កញ្ញា តេង លក្ខិណា បានទេ ដោយសាលេខទូរស័ព្ទ
របស់នាង តេចូលប៉ុន្តែគ្មានអ្នកទទួល ។ ដូច្នេះ Looking TODAY នឹងព្យាយាមទាក់ទងទៅ ដើម្បីសុំ
ការបញ្ជាក់បន្ថែម ពីនាងនៅពេលក្រោយ។

កញ្ញា តេង លក្ខិណាត្រូវបានគេមើលឃើញថា ជាពិធីការិនីដែលមាន រូបសម្ផស្សស្រស់ស្អាត និងនិ
យមភាពសិចស៊ីខ្លាំងណាស់ ដែលធ្វើឱ្យយុវវ័យ សម័យបច្ចុប្បន្នមានការពេញចិត្ត និង កោតសរសើរ
ពី រូបឆោមរបស់នាង។ មិនតែប៉ុណ្ណោះក៏មាន បុរសៗជាច្រើននាក់ មានទាំងអ្នកក្នុងស្រុក និង ក្រៅ
ស្រុកប្រាថ្នាចង់បាននាង យកធ្វើជាគូគ្រងទៀតផង។

បច្ចុប្បន្ននេះ មានអ្នកសិល្បៈជាច្រើនហើយ ដែលបានបង្កើតអាជីពផ្ទាល់ខ្លួន ផ្សេងៗពីគ្មាន ហើយ
ខ្លះទៀតក៏បានបង្ហាញ ពីគម្រោងក្នុងការចាប់យក អាជីពផ្ទាល់ខ្លួនក្រៅពីសិល្បៈផងដែរ។ ចំពោះ
អ្នកសិល្បៈ ដែលបើកជាមុខជំនួញផ្ទាល់ខ្លួននោះ ភាគច្រើនគឺ ការបើកជាហាង លក់សម្លៀកបំពាក់
ខ្លះទៀតបើកជាភោជនីយដ្ឋាន និងខ្លះទៀតបើកជាកន្លែង សម្អាងការជាដើម៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teng leakhena entertainment khmer star