CamNews

តារា 

យ៉ែម សំអូន និងយ៉ាន លីនដា ភ័យស្លេកមុខពេល សម្ពោធវីឡាថ្មី

ភ្នំពេញ៖ តារាចម្រៀងគូស្នេហ៍ប្ដីប្រពន្ធនឹងគ្នា លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ត្រូវបានគេមើលឃើញថា ជាគូស្នេហ៍គំរូ ដែលអាច រក្សារចំណងស្នេហ៍បានយូរ បន្ទាប់ពីតារាសិល្បៈផ្សេងៗ បានបែកគ្នាអស់ហើយ ។ កាលពីរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ អ្នកទាំងពីរ សម្ពោធវីឡាថ្មីរបស់ខ្លួន ស្ថិតក្នុងបុរីប៉េងហួត ច្បារអំពៅ ជិតស្ថានីយទូរទស្សន៍បាយ័ន ដែលមានតំលៃប្រមាណជាង ២០ ម៉ឺនដុល្លារ បូកសរុបទាំងគ្រឿងសង្ហារឹម ។

វត្តមានតារាសិល្បៈ ស្ទើរតែអស់មួយពិភពសិល្បៈ បានចូលរួម ប៉ុន្តែកាលពីចាប់ផ្ដើមទទួលភ្ញៀវដំបូងតារាចម្រៀង យ៉េម សំអូន ហាក់ស្លេកស្លាំង មុខមិនតិចទេ ព្រោះម៉ោង៧យប់កន្លះទៅហើយ ភ្ញៀវមកបានតែបីនាក់ប៉ុណ្ណោះ គឺ ឈួន ស្រីម៉ៅ អ៊ិត ស្រីពីន និង គង់ សុជាតិ ។ ប៉ុន្តែម៉ោងជិត៩យប់ ទើបមានអ្នកសិល្បៈមកយ៉ាងច្រើនកុះករ ស្ទើរតែរកកៅអីអង្គុយគ្មាន ។ លោក យ៉ែម សំអូន បាននិយាយបញ្ជាក់រឿងទិញវិឡាក្នុង បុរីប៉េងហួត នេះថា លោកបានទិញ កន្លះឆ្នាំមកហើយ ។ លើសពីនេះ លោកក៏មានខុនដូ មួយផ្សេងទៀត ហើយផ្ទះនេះ ជាផ្ទះដែលលោកស្នាក់ជាប្រចាំ តែលោកមិនសូវបាននៅឲ្យជាប់លាប់ទេ ព្រោះក្នុងមួយខែ៣០ថ្ងៃ លោករវល់ពេញទាំងអស់ ហើយឆ្នាំចាស់ដែលកន្លងទៅ និងឆ្នាំថ្មីនេះជាឆ្នាំ រកបានប្រាក់ចំណូលច្រើន ក្នុងប្រវត្តិសិល្បៈរបស់លោក ។

កម្មវិធីនេះ មិនត្រឹមតែជាកម្មវិធីឡើងផ្ទះរបស់អ្នកទាំងពីរទេ ប៉ុន្តែក៏ជាថ្ងៃគម្រប់ខួបម្ភៃ២០ឆ្នាំ នៃជីវិតសិល្បៈ លោក យ៉ែម សំអូន ផងដែរ ដែលត្រូវបានផ្ចុងផ្ដើម ដោយលោក ហ្វៃ សំអាង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh