ភ្នំពេញៈ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា នៅតាមបណ្តាល ស្ថានីយទូរទស្សន៍ជាច្រើន បានខិតខំបង្កើតកម្មវិធី ប្រកួតប្រជែងសម្រាប់អ្នកសិល្បៈ ពង្រឹងសមត្ថភាព និងបញ្ចេញទេពកោសល្យ ដែលខ្លួនមានដើម្បីទទួលបានពានរង្វាន់ ដោយនៅក្នុងនោះ មានកម្មវិធី “អាណាចក្រតារា” កម្មវិធី “អប្សរា Award” និងកម្មវិធីជាច្រើនទៀត។ តែដោយឡែក អ្នកនាង យក់ ថិតរដ្ឋា នៅពេលថ្មីៗនេះ បានរំលេចពានរង្វាន់២ ដែលធ្វើឲ្យទស្សនិកជនជាច្រើន មានការងឿងឆ្ងល់ថា នាងមិនធ្លាប់បង្ហាញវត្តមាន ចូលរួមការប្រកួតប្រជែង អ្វីដូចអ្នកសិល្បៈដទៃផង ចុះហេតុអីនៅសុខៗ នាងបែរជារំលេចពានរង្វាន់២បែបនេះតើនាងទទួលបានតាំងពីពេលណា ។
ទាក់ទងទៅនិងសំនួររបស់មហាជននេះ ត្រូវបានតារាចម្រៀងសំឡេងស្អក ដែលកំពុងតែមានវត្តមាន ជ្រកក្នុងផលិតកម្មហង្សមាស អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញសារបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា “ ពានទាំងពីរដែលខ្ញុំទទួលបាននោះ គឺទី១ ពានប្រាក់ សម្រាប់ ភាពយន្តពេញនិយម (ខ្មោចនាងភូមរី) និងពានរង្វាន់មួយទៀត ជាតារាចម្រៀងឆ្នើម ” ។
តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា គឺជាតារាស្រីមួយដួង ដែលអាចឈរជើងរក្សាប្រជាប្រិយភាពនិងមានទឹកដមសំនៀងពិរោះរណ្តំចិត្ត ស្តាប់មិន ជិនណាយឡើយ ពោលឲ្យតែមានបទចម្រៀងរបស់នាង ចេញលក់នៅលើទីផ្សា គឺរមែងតែងតែទទួលបានការគាំទ្រ ពីយុវវ័យមិនតិចទេ ហើយនាងក៏ជាតារាស្រីមួយដួងដែលមានបទពិសោធន៍ ក្នុងការច្រៀងច្រើនគួរសមផងដែរ។ ប៉ុន្តែពេលនេះតារាស្រីរូបនេះ ហាក់បានដកខ្លួន ចេញពីសិល្បៈ មួយរយៈពេលធំទៅសម្ងំពពោះកូនទី២ ដោយនៅក្នុងអំឡុងពេលនេះ នាងបានបោះបង់ចោល ឱកាសល្អៗសម្រាប់ខ្លួនឯង មិនតិចទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល