មានសិស្សសាលាម្នាក់ ចូលចិត្តនឹងការភ្នាល់បាល់យ៉ាងខ្លាំង ថ្ងៃមួយគេក៏បាន លួចទ្រព្យ
សម្បត្តិ ដែលជា ថូផ្កាបុរាណមួយពីក្នុងផ្ទះ ទៅលក់ ដើម្បីយកប្រាក់ ភ្នាល់បាល់។
សិស្ស៖ លោកថៅកែ ទីកន្លែងនេះ គឺជាកន្លែងទិញលក់វត្ថុបុរាណមែនទេ?
ថៅកែ៖ មែន តើមានការអ្វី?
សិស្ស៖ ថូផ្កានេះ ទិញ នៅសម័យបុរាណចិន តើមានតំលៃប៉ុន្មាន?
ថៅកែ៖ 35ដុល្លារ ។
សិស្ស៖ ដូចជាថោកពេកហើយ ថូផ្កានេះធំហើយស្អាតនៅថ្មី តើម៉េចក៏ថោកម្លេះ ?
ថៅកែ៖ ដោយសារតែស្អាត និង ថ្មីហើយ បានជាខ្ញុំអោយថោកពីព្រោះវាពុំទាន់ចូលស្តង់
ដា ជាវត្ថុបុរាណ។
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke