ព័ត៌មានអន្តរជាតិ ៖ តុ លាការ កំពូល នៅប្រទេសកូរ៉េខាងត្បូង បានកាត់សេចក្តីថា កូនស្រីរបស់អគ្គ នាយក ក្រុមហ៊ុនអាកាសចរណ៍ Korean Airlines នៃប្រទេសកូរ៉េខាងត្បូង បានរំលោភច្បាប់សុវត្ថិភាពអាកាសចរណ៍ ក្នុងការបញ្ចេញកំហឹងយ៉ាងខ្លាំងក្លា ចំពោះ អ្នកបំរើបានយក គ្រាប់សណ្តែកមកអោយនាង ខណៈរឿងអាស្រូវមួយនេះ បានធ្វើអោយនាង Heather Cho ទទួលបានងារថ្មីពេញនិយម ខ្លាំង នោះគឺ "នាងគ្រាប់ធញ្ញជាតិ" ផ្ទាល់តែម្តង ។
គួរបញ្ជាក់ថា នាង Heather Cho អតីតមន្រ្តីជាន់ខ្ពស់ម្នាក់ និង ជានាយិកា សេវា ក្នុងយន្តហោះរបស់ ក្រុមហ៊ុន បានទទួលទោសជាប់ពន្ធនាគារមួយឆ្នាំ ចំពោះអំពើរបស់នាង ដែល គេឲ្យឈ្មោះថា«កំហឹងនឹងគ្រាប់សណ្តែក»។
គួររំឭកថា មានពេលមួយ នោះនាង Cho បានបញ្ជាឲ្យជើងយន្តហោះមួយនៅថ្ងៃទី ៥ ខែធ្នូ បើកត្រឡប់ទៅទ្វារចូលនៅចំណតយន្តហោះបូរីញូវយ៉កវិញ ដើម្បី ដក ចេញ ពីយន្តហោះនូវអ្នកបម្រើភ្ញៀវក្នុងយន្ត ហោះម្នាក់ ដែលបានយកគ្រាប់សណ្តែក macadamia នៅក្នុងកញ្ចប់ ជាជាងដាក់ក្នុងចានមកឲ្យនាងនៅក្នុងបន្ទប់ជិះថ្នាក់លេខមួយ First Class ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី