CamNews

កីឡា 

Robertson បានកំពុងតែក្លាយទៅជាចំនុចដៅរួមរបស់ Arsenal នឹង Manchester ចំពេលភ្លើងកំហឹងមិនទាន់ត្រជាក់

ព័ត៌មានកីឡា៖ ខ្សែការពារក្រុមជម្រើសជាតិ ស្កត់លែន បានកំពុងតែក្លាយទៅជាចំនុចដៅរួមរបស់ Arsenal នឹង Manchester United ហើយ ស្របពេល កំហឹងក្រុមទាំងពីរ មិនទាន់នឹងរលត់ផងទៀតនេាះ។ 

កីឡាករខ្សែការពារ Hull City មានឈ្មោះថា Robertson មានប្រវត្ដិផ្ទេរចេញពី​ក្រុម  Dundee United កាល​ពី​រដូវក្ដៅមុន។ សម្រាប់ពេលវេលា​មកកាន់ ក្រុមថ្មីនេះ បើគិតទៅមិនទាន់បាន ១ ឆ្នាំ ពេញលេញនោះទេ ហើយ​ក៏ស្រាប់តែឮសូរដំណឹង ថា​កីឡាករ​នឹងត្រូវផ្ទេរជើងចេញនៅ ខែមករាខាងមុខនេះហើយ ក្នុងតម្លៃ ១២ លាន​ផោន ដោយតម្លៃកាលផ្ទេរចូល  Hull City គឺត្រឹមតែ ២.៨៥ លានផោនប៉ុណ្ណោះ ។ ការផ្ទេរចេញនៅពេលនេះ មានសមាសភាពក្រុម ២ ដែលចាប់អារម្មណ៍ គឺ Arsenal នឹង Man united ដោយអ្នកទាំងពីរ មិនទាន់មានការត្រជាក់ចិត្ដនិង សម្ដីភាគីម្យ៉ាងឡើយ ហើយក៏ស្រាប់តែជួបរឿង​ជាមួយគ្នាទៀត។ 

ស្របនិងការប្រឈមមុខដាក់គ្នាដូច្នោះ អ្នកការសែតមិនហ៊ានសន្មត់យ៉ាងណានោះទេ ប៉ុន្ដែគ្រាន់តែស្ដាប់​តាមសម្ដីរបស់ថ្នាក់ដឹកនាំក្រុម Hull City បានមានប្រសាសន៍ថា អ្នកទាំង ២ បានរក្សាការទំនាក់ទំនង​មក គាត់តាមទូរស័ព្ទ រួចទៅហើយ រាល់ព័ត៌មាន និង ពេលវេលា យល់ព្រម។ រាល់ស្ថានភាពដូច្នោះ គាត់ពិបាក​និងសម្រេចចិត្ដខ្លាំងណា​ស់ គ្រប់យ៉ាងអាស្រ័យលើ កីឡាករផ្ទាល់ផងដែរ​។ 



ដោយ៖ អឿ អ៊ុុយ
ប្រភព ៖​ express 


Tags: Sport News Arsenal Man united Hull City Robertson