CamNews

តារា 

បុរសដែល លួចដើរ ឆ្លងកាត់ ដំបូលផ្ទះតារាច្រៀង Rihanna ដោះលែង បណ្តោះអាសន្ន

បុរសម្នាក់រងការចោទប្រកាន់ដោយឆ្លងកាត់លើតំបន់ហាមឃាត ដែលជាកន្លែងទ្រព្យសម្បត្តិ
របស់តារាចម្រៀង Rihanna ដោយត្រូវបានផ្តន្ទាទោស និងដោះលែងបណ្តោះអាសន្នយកទៅ
ព្យាបាលផ្លូវចិត។

បុរសឈ្មោះ Robert Melanson  ត្រូវបានគេចាប់ខ្លួនកាលពីខែ មិថុនា នៅ Pacific Palisades
ដែលជាតំបន់ Rihanna រស់នៅ បន្ទាប់ពីសន្តិសុខនៅតំបន់នោះបានឃើញបុរសរូបនេះដើរលើ
ដំបូលផ្ទះតារាចម្រៀង Rihanna ។

ម្ចាស់បទចម្រៀង  'Diamonds' បានរហ័សរហួនបញ្ជាឲ្យបុរសនោះចាកចេញពីដំបូលរបស់នាង
ពោលគឺប្តឹងទៅកាន់ប៉ូលិសដើម្បីឃាត់បុរសរូបនោះ ដើម្បី សុវត្តិភាពរបស់នាង។

បុរសរោគចិត្តត្រុវបានគេកាត់ទោសឲ្យជាប់គុក តែស្ថិតនៅក្នុងលក្ខណដោះលែងរយៈពេល ៣ ឆ្នាំ
ដើម្បីព្យាបាលរោគចិត្ត និង ត្រូវបានគេពិន័យជាទឹកប្រាក់ ៣៤៤ ដុល្លារ។

បុរស Melanson  ក៏នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពផ្លូវចិត្តសម្រាប់ឆ្នាំ បន្ទាប់ផងដែរ។ តែទោះ
ជាយ៉ាងណាតំណាងឲ្យ តារាចម្រៀង Rihanna មិនទាន់បញ្ចេញមតិនៅឡើយ៕


Tags: Star Rihanna