CamNews

មិនគួរឲ្យជឿ 

វីដេអូ ចោរចិត្តសឿង ៥ នាក់ចេញធ្វើសកម្មភាពប្លន់រាល នៅក្នុងមន្ទីរពេទ្យ មួយកន្លែង

ស្ទើរតែមិនគួរអោយជឿ ៖ យ៉ាងហោចណាស់ ក្រុមចោរចិត្តសឿ​ង ៥ នាក់ ដៃប្រដាប់ទៅដោយកាំ ភ្លើងសឹងតែគ្រប់ដៃនោះ ត្រូវបានរកអោយឃើញថា ​ហ៊ានហួស ពោលគឺ​ បានចេញប្រតិបត្តិការធ្វើ សកម្មភាពប្លន់ របស់ខ្លួន ដោយតម្រូវអោយ ក្រុមអ្នកជម្ងឺ ក៏ដូចជា បុគ្គលិក នៅឯមន្ទីរពេទ្យ Norte D'Or នាំគ្នា យកលុយ បណ្តាវត្តុ ក៏ដូចជា របស់របរមានតម្លៃ​ចេញមកក្រៅ មកអោយពួកគេ នេះបើ យោងតាមការដកស្រង់ អត្ថបទសារព័ត៌មាន ទំព័រស្កាយ ។

គួររំឭកផងដែរ​ថា ករណីសកម្មភាពប្លន់ មិនខ្លាចរអាមួយនេះ​ បានកើតឡើង កាលពីថ្ងៃទី ៣ កន្លង ទៅនេះ នៅឯមន្ទីរពេទ្យ ខាងលើ មានទីតាំងស្ថិតនៅក្នុងក្រុង Rio De Janeiro ប្រទេស​ ប្រេស៊ីល។ បន្ថែមពីលើនេះ បើតាមការអោយដឹង ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក របស់ប្រទេស ប្រេស៊ីល បញ្ជាក់អោយដឹងថា ក្រុមចោរទាំងនោះ មានគ្នា ដល់ទៅ ៥ នាក់ ខណៈ ២ នាក់ ដកកាំភ្លើងធ្វើ​ សកម្មភាពផ្ជង់ប្លន់ ស្របពេលដែលគ្នាពួកវា ៣ នាក់ផ្សេងទៀត ដើរប្រមូលបណ្តាវត្តុមានតម្លៃពី ក្រុមមនុស្សដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ នាខណៈនោះ ។

ដោយឡែក បើយោងតាមសម្តី ជនរងគ្រោះម្នាក់ ត្រូវជាអ្នកជម្ងឺមកកាន់មន្ទីរពេទ្យ ដើម្បីយកលទ្ធ ផលពិនិត្យសុខភាពនោះ និយាយអោយដឹងថា ខ្ញុំពិតជាមិនដឹងនិយាយយ៉ាងដូចម្តេចនោះទេ ពី ព្រោះថា បើទោះជានៅក្នុងមន្ទីរពេទ្យក៏ដោយចុះ ក៏នៅតែមិនមានសុខសុវត្តិភាពដែរ។

គួររំឭកផងដែរថា ក្រុមមន្រ្តីសន្តិសុខ ប្រចាំមន្ទីរពេទ្យ ត្រូវបានរកអោយឃើញថា ក្រុមចោរទាំង នោះផ្ជង់អោយទម្លាក់អាវុធចុះ ខណៈពួកគេ ពិតជាមិនអាចធ្វើអ្វីកើត ក្រៅតែអំពីឈរមើល ។ ដោយឡែក មកទល់នឹងខណៈនេះ មន្រ្តីមានសមត្តកិច្ច ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត​ ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន ក្រុមចោរទាំង ៥ នាក់ ខាងលើ បន្ទាប់ពីពួកគេបានរត់គេច ខ្លួនបានសម្រេច ក្រោយពីចេញធ្វើសកម្មភាព ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនាបន្តិចទៅ ៖​

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Breaking news Brazil Rio De Janeiro Hospital