ឆើតជាមន្ត្រីធំម្នាក់នៅក្រសួងមួយ គាត់មានប្រាក់កាស និងមិត្តភក្តិជាច្រើន ហើយ
ពួកគាត់តែងបបួលគ្នាដើរលេង ស៊ីផឹកមិនសូវចូលផ្ទះទេ ទោះបីប្រពន្ធជេរស្តីយ៉ាង
ណាក៏ដោយ។
ល្ងាចមួយ នៅពេលដែលឆើតមិនទាន់ទៅដើរលេង ប្រពន្ធ ក៏បាននិយាយទៅកាន់
ប្តីរបស់ខ្លួនថា៖
ប្រពន្ធ៖ បងល្មមកែខ្លួនហើយខ្លួនបងចាស់ហើយ បើមិនខ្មាស់ញាតិក៏ខ្មាស់កូនចៅដែរ។
ឆើត៖ យី! ចំជាប្រពន្ធល្អ របស់បងមែន ដឹងថាប្តីចាស់ក៏អោយប្តីកែខ្លួន មិនអីទេពី បីថ្ងៃ
ទៀតបងនឹងទៅភ្នំពេញ អោយគេម៉ាស្សាមុខមាត់ស្បែក ធានាថាពិតជាស្អាតដូចកាល
នៅកំលោះអញ្ចឹង។
ប្រពន្ធ៖ ខ្ញុំអោយបងកែខ្លួន ឈប់ដើរលេងយប់ទៀត មិនមែនអោយបងទៅម៉ាស្សាមុខ
មាត់នោះទេ។
ឆើត៖ អុញ………៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke