ញូវសេឡែន៖ រឿងដែលគួរហួសចិត្ដបន្ដិច ចង់សើចបន្ដិច ត្រូវបានសារពត៌មានចុះផ្សាយ
ជាច្រើន តាមរយៈអ៊ីនធ័រណេត កាលពីពេលថ្មីៗនេះ ខណៈដែលបុរសម្នាក់ត្រូវបានតុលា
ការ ចោទថាលោក រត់អាក្រាតកាយ និងជាទង្វើអសីលធម៌ តាមទីសារធារណៈ។
លោក Andrew Pointon មានវ័យ ៤៧ ឆ្នាំ រស់ក្នុងទីក្រុងវេលីងថោន ប្រទេសញូសេឡែន
បានអោយដឹងថា ថ្ងៃមូយនៅពេលដែលគាត់ បានទៅលេងក្នុងសួនឧទ្យានមួយ ស្រាប់តែ
មាននារី ស្រស់ស្អាតជាច្រើននាក់ បានសំណូមពរអោយគាត់រត់ស្រាត ឆ្លងកាត់សួនស្មៅ
ដើម្បីអោយទទួលបានបរិយាកាសសប្បាយរីករាយ ទាំងអស់គ្នា។
គាត់បានបន្ដទាំងការហួសចិត្ដថា ការសប្បាយរីករាយរបស់គាត់ មិននឹងទាន់បាត់ទៅវិញផង
ស្រាប់តែដីការ ពីតុលាការមកដល់ភ្លាម នោះគឺលោកបង្ករអោយមាន បញ្ហាអសីលធម៌តាម
ទីសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏តុលាការបានផ្ដន្ទាទោសគាត់ អាយជាប់ក្នុង
ពន្ធនាគារ មិនដល់មួយឆ្នាំទេ និងពិន័យជាប្រាក់តិចតួចប៉ុណ្ណោះ៕
ដោយ៖ វត្ដី
ប្រភព៖ newsday