CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់កើនដល់ ១០០ នាក់ ខណៈតួរលេខ កើនឡើងអ្នកស្លាប់ គឺជាសុបិន្តអាក្រក់ របស់មនុស្សជាតិ

ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអង្គារនេះ ចំនួនជនរងគ្រោះ ដែលបានស្លាប់បាត់ បង់ជីវិត បានកើនឡើងដល់ ១០០ នាក់ នេះបើយោងតាមការដកស្រង់  អត្ថបទផ្សាយពី គេហ ទំព័រ សារព័ត៌មានសឹង្ហបុរី Channelnewsasia ។

លើសពីនេះ ប្រភពដដែលបន្តអោយដឹងថា  ក្នុងនោះ  តួរលេខ នៃជនរងគ្រោះ កំពុងតែបានខ្លួន នោះ មានដល់ទៅ    ១៩៨  នាក់ ខណៈ  ក្រុមមនុស្ស រួមមាន នាវិក មានគ្នាដល់ទៅ ១៧៤ នាក់ នោះត្រូវបានក្រុមការងារ ជួយសង្គ្រោះ ។ គួរបញ្ជាក់ថា  ខណៈតួរលេខជនរងគ្រោះ  បាត់ខ្លួននៅ តែបន្តចោទជាបញ្ហានោះ សុបិន្តអាក្រក់នៅតែគម្រាមគំហែង ដដែល ពោល ចំនួនអ្នកស្លាប់អាច នឹងកើនឡើងបន្តទៀត ដល់ទៅ ៣០០ នាក់ នេះបើតាមការរំពឹងទុក ។

គួរបញ្ជាក់ថា នាវាយក្សទម្ងន់ជិត ៧ ពាន់តោនមួយគ្រឿងនេះ បានជួបនឹងគ្រោះថ្នាក់ ក្រឡាប់ លិចកាលពីថ្ងៃពុធ កន្លងទៅនេះ ដោយនៅក្នុងនោះ នាវាមួយគ្រឿងនេះ មានឈ្មោះថា Sewol ខណៈដឹកក្រុមមនុស្ស ភាគច្រើនជាសិស្សសាលា មានចំនួនមនុស្ស សរុបដល់ទៅ ៤៧៦ នាក់ ។

គួររំឭកថា បើសិនណា ចំនួនជនរងគ្រោះដែលបានស្លាប់ ពិតជាអាចកើនដល់ ការរំពឹងទុកមែន នោះច្បាស់ណាស់       វា គឺជា គ្រោះថ្នាក់  សោកនាដកម្ម  ដ៏ អាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត ប្រទេស កូរ៉េខាងត្បូង ។ របាយការណ៍ រំឭកអោយដឹងថា កាលពីអំឡុងឆ្នាំ ១៩៩៥ មនុស្សច្រើន ជាង ៥០០ នាក់នៅកូរ៉េខាងត្បូង​ បានស្លាប់បាត់បង់ជីវិត ខណៈជួបឧបទ្ទេវហេតុ បាក់រលំសំណង់ អាគារផ្សារទំនើប ស្របពេលដែល អំឡុងឆ្នាំ ១៩៩៣ មនុស្សជិត ៣០០ នាក់ បានស្លាប់បាត់បង់ ជីវិត ក្នុងហេតុការណ៍ ក្រឡាប់លិចនាវាមួយគ្រឿង ៕

អាន - វីរៈនារី វ័យក្មេង និងស្រស់ស្អាត កូរ៉េខាងត្បូង សុខចិត្តស្លាប់ អោយតែបានរស់ អ្នកដទៃ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Ferry