CamNews

កំសាន្ត 

សាសា សម្ញែងភាព​ហ៊ឺ​ហារ ខណៈ​ការងារ​សិល្បៈ​កាន់​តែ​ឃ្លាត​ឆ្ងាយ

ភ្នំពេញ៖ កញ្ញា សាសា តារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន និងបាន ធ្វើការកែខ្ទង់ច្រមុះរហូតដល់ទៅ៧ដងត្រូវបាន ទស្សនិកជនសង្កេតឃើញថា នាងគ្មានបទចម្រៀងណាមួយលោតខ្លាំងសោះ សម្រាប់ឆ្នាំនេះ ។ ផ្ទុយពីឆ្នាំមុនដែល យ៉ាងហោចណាស់ ក៏មានបទ«បោកខោអាវនឹកស្នេហ៍»មួយបទដែរ ។ ថ្មីៗនេះ លេចឮព័ត៌មានថា សាសា ហាក់មាន យីអ៊ុនដាក់ អារក្សជាន់ ដោយសារតែនាង គ្មានបទចម្រៀងសម្រាប់ច្រៀង និងការងារសិល្បៈធ្លាក់ចុះ ធ្វើឲ្យនាងរក ចំណូលបានទាប ហើយទាញប្រជាប្រិយភាព ធ្លាក់ចុះជាលំដាប់ ។ រីឯការបង្ហាញមុខមាត់ តាមកញ្ចក់ទូរទស្សន៍វិញ ស្ទើរតែគ្មានតែម្ដង ។

ប្រភពព័ត៌មាននៅជិតនឹង សាសា បាននិយាយទទួលស្គាល់ថា សាសា ពិតជាស្ងប់ស្ងាត់ ជាមួយអាជីពចម្រៀងដោយ សារតែក្នុងផលិតកម្ម មានតារាចម្រៀងថ្មីៗ សម្រុកចូលជាបន្តបន្ទាប់ រួមជាមួយតារាចម្រៀងខ្លាំងៗ ដូចជា មាស សុខ សោភា និង សុគន្ធ និសា ប្រឹងប្រែងចេញបទចម្រៀងហូរហែបន្ថែមទៀត ពោលគឺនាងចប់តែម្ដង ។ ប៉ុន្តែ សាសា មិន បានដេកផ្ទះ ដកដង្ហើមពិបាកចិត្ត ខ្វល់ខ្វាយរឿងលុយកាក់ចាយ ពីចំណូលសិល្បៈបន្តិចបន្តួចនេះឡើយ ព្រោះនាង កំពុងរស់ នៅជាមួយភាពហ៊ឺហារ នឹកស្មានមិនដល់ ។

សាសា តែងតែបង្ហាញវត្តមាន ជាមួយរថយន្ត ឡិចស៊ីស ៥៧០ ជារថយន្តមានតម្លៃថ្លៃ លំដាប់អ្នកមានៗ ចំណែក សាសា ក៏មានជិះ ពិតជាមិនធម្មតាឡើយ ។ ប្រភពពីក្នុងផលិតកម្ម បាននិយាយថា សាសា ធ្លាប់បានផលិតកម្ម ត្រៀមបទចម្រៀងល្បីៗឲ្យនាងដែរ តែនាងហាក់ព្រងើយកន្តើយ មិនសូវអើពើ ទើបផលិតកម្មមិនសូវ រវល់ជាមួយ នាងបន្តទៀត ។
 
កញ្ញា សាសា មិនទាន់សុំការបំភ្លឺបានទេ ព្រោះនាងហាក់កាន់តែឃ្លាត ឆ្ងាយពីអ្នកព័ត៌មាន និង ការសិល្បៈ ហើយរស់ នៅក្នុងទ្រនំដ៏ស្ដុកស្ដម្ភ ដ៏ស្ងប់ស្ងាត់ ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh