CamNews

តារា 

នី មុនីនាថជាប់ដៃកើបប្រាក់ ក្នុងស្រុកសុខចិត្តលើកពេល ទៅសម្ដែងនៅអាមេរិក

ភ្នំពេញៈ នី មុនីនាថ អ្នកសិល្បៈជាប់ឈ្មោះ ថាជាតារាពូកែទឹកភ្នែក ស្ទើរគ្រប់សាច់រឿង និង
មានសម្បុរស្រអែមស្រស់ នៅក្នុងរយៈកាលថ្មីៗនេះ ធ្លាប់បានប្រកាសថា នាងកំពុងតែត្រៀម
ខ្លួនក្នុងការ ចេញទៅសម្តែងនៅលើទឹកដី របស់លោកបារ៉ាក់អូប៉ាម៉ា ក្នុងខែធ្នូនេះ ស្រាប់តែត្រូវ
ដល់ពេល ធ្វើដំណើរតារាស្រីរូបនេះ បែរជាលើកពេលទៅវិញ ដោយសារតែនាងអះអាងថា
មមាញឹកជាមួយការងារក្នុងស្រុក មិនអាចដកឃ្លាចេញសម្ដែងបាន។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញមាន តារាប្រុស ស្រី ជាច្រើន បានស្ពាយ
បង្វិចចេញ ទៅសម្តែងនៅក្រៅប្រទេស ជារឿយៗផុតពីមួយចូលមួយមិនដាច់ ។ តែដោយឡែក
តារាទឹកភ្នែក សម្បុរស្រអែមស្រស់ នី មុនីនាថ បែរជាព្យាយាមពន្យាពេល ក្នុងការចេញទៅសម្តែង
នៅក្រៅប្រទេសម្តងហើយម្តងទៀត ដោយគ្មានការសោកស្តាយ ឱកាសកើបប្រាក់នេះទាល់តែ
សោះ។

ទាក់ទងទៅនឹងព័ត៌មាននេះដែរ ត្រូវបានពិធីការិនីសំឡេងស្រទន់ នី មុនីនាថ បានប្រាប់ Looking
TODAY ឲ្យដឹងថា សម្រាប់មូលហេតុ ដែលនាងតែងតែ ពន្យាពេលក្នុងការ ចេញទៅសម្តែងនៅ
ក្រៅប្រទេស ក៏ដូចជាបដិសេធមិនទទួល ការទៅសម្តែងនៅក្រៅប្រទេស គឺមិនមែននាងវាយឫក
ប្រកាន់ការងារ ឬក៏តម្កើងតម្លៃខ្លួនហួសប្រមាណ ដូចការយល់ច្រឡំ របស់ទស្សនិកជនទេ គឺដោយ
សារតែនាងមានការមមាញឹក ជាមួយការងារ មិនអាចដកឃ្លា បាន ទើបធ្វើឲ្យនាងបង្ខំចិត្ត ពន្យា
ពេលម្តងជាពីរដងបែបនេះ។

តារាស្រីដែលកំពុងតែឡើងកូដ ក្នុងការគ្រងតំណែងជាតួឯក រូបនេះបានប្រាប់ឲ្យដឹងទៀតថា "តាម
ការពិតទៅ ខ្ញុំក៏មានការខ្លាចចិត្ត Sponsorដែរ ព្រោះថា ជារឿយៗខ្ញុំតែងតែបដិសេធ មិនបានទទួល
ការអញ្ជើញ របស់ពួកគាត់ដោយសារតែខ្ញុំ មិនសូវមានពេលទំនេរ ពីការងារ ជាក់ស្តែងដូចជាកាល
ពីពេលកន្លងទៅ ខ្ញុំបានយល់ព្រមក្នុងការចេញ ទៅសម្តែងនៅអាមេរិក ដោយចេញដំណើរនៅក្នុង
ខែធ្នូនេះ តែបែរជាអាក់ខានវិញ ដោយសារតែខ្ញុំរវល់ពេក ក៏សុំពន្យាពេលដល់ ខែកុម្ភៈវិញ តែខ្ញុំក៏មិន
ទាន់ហ៊ានសន្យាដែរ ។ ប្រសិនបើពេលនោះ ខ្ញុំមានពេលទំនេរ អាចចេញទៅសម្តែងបាន ខ្ញុំនឹងទៅ
តែបើការងារក្នុងស្រុក នៅតែរវល់នោះ ប្រហែលជាត្រូវលើកពេល ទៅដល់ឆ្នាំក្រោយ ក៏ថាបាន
ដែរ"។

តែទោះបីជាយ៉ាងណា តារាទឹកភ្នែករូបនេះ ក៏បានប្រាប់ឲ្យដឹងថា នាងមិនមានការខ្លាចរអារថា ខាង
Sponsor មានការខឹងសម្បារ ចំពោះការអាក់ខាន របស់នាងម្តងហើយម្តងទៀតនោះទេ ។ ម្យ៉ាងនាង
ក៏ចង់ចេញទៅសម្តែង នៅក្រៅប្រទេសដែរ តែមិនដឹងថា ត្រូវធ្វើម៉េចទេ ព្រោះមិនអាចចោល ការងារ
ក្នុងស្រុក ពាក់កណ្តាលទីបានទេ ព្រោះពេលនេះកំពុងតែរវល់ ទាំងការថតរឿងថតស្ពតពាណិជ្ជកម្ម
ថតកាយវិការខារ៉ាអូខេ ធ្វើជាពិធីការិនី និងច្រៀងខនសឺត នៅតាមបណ្តាខេត្តផង ស្ទើរតែគ្មានពេល
សម្រាក ទាល់តែសោះ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ni monineat entertainment khmer star