ប្លែកៗ ៖ ប៉ុស្ដិ៍ National Geographic បានចាក់ផ្សាយនូវទំនោរនិយមរបស់មនុស្សមួយក្រុមនៅ
ប្រទេសជប៉ុន នោះគឺការចាក់បញ្ចូលសារធាតុសាលីន ទៅក្នុងស្បែកក្រោមថ្ងាស ដើម្បីអោយវា
ឡើងប៉ោង រួចយកម្រាមដៃសង្កត់ចំ កណ្ដាលកន្លែងប៉ោង ដើម្បីអោយវាខូងបន្តិច មើលទៅដូច
ជាថ្ងាសព្រែករបស់មនុស្សមកពីភពផ្សេង។
ទោះបីជាយ៉ាងណា ការទ្រាំឈឺសាច់នឹងម្ជុលស៊ីរ៉ូម រយៈពេល ២ ម៉ោង ដើម្បីអោយបានថ្ងាស
ប៉ោងចម្លែកនេះ អាចមានប្រសិទ្ធភាពតែពី ១៦ ទៅ ២៤ ម៉ោងប៉ុណ្ណោះ។ ក្រោយពីនោះទៅសារ
ធាតុសាលីន និងជ្រាបចូលទៅក្នុងរាងកាយ ហើយ ថ្ងាសនឹងស្រកហើម វិលមករកសភាពដើម
វិញជាមិនខាន។
ក្នុងរូបភាពនេះ មនុស្ស ៣ នាក់ឈ្មោះ ចន ម៉ារីន និង ស្កូភាន កំពុងតែបន្តោកស៊ីរ៉ូមសារធាតុសា
លីន ចូលក្នុងថ្ងាស នៅក្នុងហាងកែច្នៃរាងកាយមួយនៅទីក្រុងតូក្យូ ។ អ្នកដែលកែច្នៃ ថ្ងាសរបស់
ពួកគេ ឈ្មោះ អាសាមី បាននិយាយថា ដំណើរការនេះចាំបាច់ត្រូវតែប្រុងប្រយ័ត្នទើបចៀសផុត
គ្រោះថ្នាក់។
ថ្វីត្បិតតែងប់ងុលនឹងមុខមាត់ដ៏ចម្លែកក៏ពិតមែន ប៉ុន្តែជនទាំង ៣ រូបខាងលើបានសារភាពថា នៅ
ពេលចាក់ម្ជុលចូលក្នុងថ្ងាសពិតជាមានការឈឺចាប់។ ពួកគេត្រូវទ្រាំរហូតដល់ស៊ីរ៉ូមជាតិសាលីនចំ
ណុះ៤០០មិល្លីលីត្រនោះ ហូរចូលក្នុងថ្ងាសអស់ ទើបអាចដកម្ជុលចេញបាន ។ ពេលនោះ អាសា
មី ក៏បានប្រើមេដៃសង្កត់ចំកណា្ដលថ្ងាសដែលប៉ោង ដើម្បីឲ្យវាខូងព្រែកជាពីរ។
សិល្បៈកែច្នៃដ៏ចម្លែកនេះមាន ប្រភពមកពីទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ។ ក្រៅពីចាក់បំប៉ោង
ត្រង់ថ្ងាស អ្នកខ្លះក៏និយមយកសារធាតុសាលីននេះ ទៅចាក់បំប៉ោងត្រង់ពងស្វាស បុរសខ្លួនផង
ដែរ៕
ដោយ ៖ ពិសី
ប្រភព ៖ PostKhmer