ធម្មជាតិបានលាក់ទុកនូវសោភ័ណភាពដ៏ស្រស់ស្អាតនិងគួរអោយជក់ចិត្តដិតអារម្មណ៍យ៉ាង
ក្រៃលែង ប៉ុន្តែមិនមែនបានន័យថាពេលណាយើងក៏អាចមានឱកាសបានគយគន់គ្រប់ពេល
ពេលវេលានោះដែរ។ អាស្រ័យដោយហេតុដូច្នេះហើយបានជាធម្មជាតិ ជានិច្ចកាលតែងតែ
បានក្លាយជាប្រធានបទដ៏សំខាន់បំផុតមួយដែលអ្នកថតរូបនៅទូទាំងពិភពលោកចូលចិត្តជា
ទីបំផុត។ ដោយឡែកថ្ងៃនេះយើងក៏នឹងមានឱកាសដ៏ពិសេសមួយដើម្បីទទួលចំណីចក្ខុយ៉ាង
ស្រស់ស្អាតនៃរូបភាពធម្មជាតិដែលត្រូវបានថតនៅក្នុងឆ្នាំ ២០១១ កាលពីពេលថ្មីៗកន្លងទៅ
នេះ៖
សត្វក្របីមួយក្បាលនេះកំពុងតែត្រាំខ្លួននៅក្នុងបឹងមួយនៅជាយក្រុង Jammu, Kashmir
សត្វពស់នេះរស់នៅក្នុងកសិដ្ឋានចិញ្ចឹមពស់មួយក្នុងភូមិ Zisiqiao ដែលគេអាចហៅបាន
ម្យ៉ាងទៀតថាទីក្រុងពស់ ក្នុងខេត្ត Zhejiang ប្រទេសចិន។ ប្រជាជនក្នុងភូមិនេះបានចញ្ចឹម
ពស់ប្រមាណជា ៣លានក្បាលក្នុងមួយឆ្នាំដើម្បីយកសាច់ និងសំរាប់វិស័យវេជ្ជសាស្រ្ត។
សេះសមុទ្រ នៅក្នុងពិធីពិពណ៌នាមួយនៅឯសួនសត្វក្នុងទីក្រុង London ស្តីអំពីសត្វប្រភេទ
នេះកំពុងប្រឈមនឹងក្តីវិនាសមហន្តរាយបំផុតនៅពេលបច្ចុប្បន្ននិងអនាគត។
ពន្លឺផ្លេកបន្ទោរបានជះពន្លឺទៅក្នុងផ្សែងពពកដ៏ខ្មៅងងឹតដែលបង្កើតឡើងដោយភ្នំភ្លើង
ឈ្មោះ Puyehue- Cordon Caulle នៅជិត Entrelagos ប្រទេស ឆែក។
សត្វស្វា Abyssinian Colobus នៅក្នុងសួនសត្វ Nogeyama នៅឯ Yokohama ប្រទេសជប៉ុន
ពពករសាត់ខ្មួលខ្មាញ់នៅក្នុងនិងក្រៅទីក្រុងប៉ារីស និងនៅក្បែរប្រាសាទ Eiffel ។
សេះបង្កង់នៅក្នុងសួនសត្វ Berlin ប្រទេសអាល្លឺម៉ង់។
សត្វ jellyfish នេះកំពុងតែហែលនៅក្នុងទឹកសមុទ្រនៅប្រជុំកោះ Farne ប្រទេសអង់គ្លេស
ដែលកោះនេះមានកោះតូចៗជាច្រើននៅព័ទ្ធជុំវិញ។
ខ្លាឃ្មុំ Camillo អាយុ ៨ខែ នៅក្នុងសួនសត្វ Halle ភាគខាងកើតប្រទេសអាល្លឺម៉ង់ ។
សត្វទានេះកំពុងតែសំរាកកាយនៅលើកំអែរភ្នំភ្លើងដែលបានត្រជាក់ និងបង្កឡើងដោយភ្នំ
ភ្លើង Grimsvotn នៅភាគខាងលិចទីក្រុង Skaftafell, Iceland ។
សត្វស្លាបទាំងនេះបានហើរមកជួបជុំគ្នានៅទីកន្លែងមួយដែលពួកវាអាចចាប់ចំណីបាននោះ
គឺបឹង Natron ក្បែរជើងភ្នំ Ol Doinyo Lengai, Tanzania ។
ត្រីនេះរស់នៅសមុទ្រមួយក្នុងប្រជុំកោះ Raja Ampat ឥណ្ឌូនេស៊ី មានទីតាំងស្ថិតនៅចន្លោះ
មហាសមុទ្រប៉ាស៊ីហ្វិក និង មហាសមុទ្រឥណ្ឌា។
សេះនេះកំពុងតែស៊ីស្មៅនៅវេលាថ្លៃរៀបលិចនៅឯ Lausanne ប្រទេសស្វីស។
ផ្កាមួយប្រភេទដែលត្រូវបានគេហៅឈ្មោះថា�Blue Mystique� នៅឯសួនផ្កា Bachman នៃ
ទីក្រុង Minneapolis ។ និងរូបភាពជាច្រើនផ្សេងទៀតដែលមាននៅខាងក្រោមនេះ....
ប្រភព៖ Boston
ដោយ៖ រដ្ឋា