ការផាត់មុខបែបធម្មជាតិ ដោយប្រើវិធី “ផាត់ដូចមិនផាត់” កំពុងតែត្រូវបានស្រ្ដីភាគច្រើននិយាយ
ចូលចិត្ត ព្រោះតែវាជួយឱ្យផ្ទៃមុខស្រស់ត្រកាលដូចពីកំណើត។ ដើម្បីធ្វើបានបែបនេះ សូមតាម
ដាននូវអាថ៌កំបាំងដូចខាងក្រោម។
១/ ផាត់ម្សៅឱ្យស្មើដៃ និងម៉ត់បំផុត
ចូរផាត់អ្វីៗទាំងអស់នៅលើផ្ទៃមុខ ឱ្យបានស្មើជាទីបំផុតដែលអាចធ្វើបាន។ ក្រែមបំប៉នស្បែក
ម្សៅទ្រនាប់ ឬម្សៅលាបជាដើម ត្រូវតែលាបឱ្យបានស្មើដៃ។ ការផាត់មុខដោយស្មើដៃ និងម៉ត់
កាលណា ផ្ទៃមុខរបស់អ្នកនឹងមានលក្ខណៈ "ស្រស់ថ្លា" បែបធម្មជាតិកាលនោះ ហើយអ្នកដទៃ
មិនងាយនឹងដឹងបានថា អ្នកបានប្រើម្សៅយ៉ាងក្រាសនោះដែរ។
២/ ជ្រើសរើសពណ៌មធ្យម
ដើម្បីជួយរួមចំណែកក្នុងការធ្វើឱ្យផ្ទៃមុខពេញដោយភាពធម្មជាតិ អ្នកគួរតែជ្រើសរើសម្សៅ
ពណ៌ដែលមានលក្ខណៈមធ្យម មិនចាំងពេក និងមិនងងឹតពេក។ ប្រភេទពណ៌នេះ ប្រហែលជា
មិនធ្វើឱ្យចំណុចនិមួយៗលើផ្ទៃមុខ មានភាពលេចធ្លោនោះទេ ប៉ុន្ដែបើពិនិត្យទៅលើផ្ទៃមុខទាំង
មួយ នោះវិធីនេះនឹងនាំមកនូវប្រសិទ្ធិភាពនៃការបញ្ចេញសម្រស់យ៉ាងស្រស់សោភា បែប
ធម្មជាតិ។
៣/ លាយម្សៅ bronzer ជាមួយក្រែមបំប៉នស្បែក
ដើម្បីជួយឱ្យស្បែកមុខបានរលោង មាំមួន ដោយមិនចាំបាច់ប្រើម្សៅច្រើនស្រទាប់ អ្នកអាចប្រើ
វិធីអាថ៌កំបាំងដូចតទៅ ៖ លាយម្សៅ bronzer ជាមួយនឹងក្រែមបំប៉នស្បែក លាបម្សៅនេះមុន
ពេលលាបម្សៅទ្រនាប់ពីលើ។ តាមរយៈវិធីនេះ អ្នកនឹងឃើញថា ផ្ទៃមុខរបស់អ្នកបានភ្លឺរលោង
ជាងធម្មតា។
៤/ កុំភ្លេចម្សៅទ្រនាប់
ម្សៅទ្រនាប់មានប្រយោជន៍ពីរយ៉ាង ៖ ទីមួយ វាជួយឱ្យស្រទាប់ម្សៅដែលត្រូវលាបពីលើ មាន
ភាពទន់ និងម៉ត់។ ទីពីរ វានឹងក្លាយជាម្សៅមូលដ្ឋានសម្រាប់ធ្វើការជ្រើសរើសពណ៌លាបភ្នែក និង
ជួយរក្សាពណ៌បានយូរ។ ដោយសារតែបានប្រើម្សៅពណ៌មធ្យម ដូចវាក៏នឹងរលប់ទៅវិញដោយ
សន្សឹមៗ មិនដឹងខ្លួន និងមិនធ្វើឱ្យគេចាប់អារម្មណ៍។ ម្សៅទ្រនាប់នឹងមានមុខងាររក្សាពណ៌ភ្នែកឱ្យ
នៅបានយូរ ជួយឱ្យអ្នកមានភាពជឿជាក់ពេញមួយថ្ងៃ។
៥/ ជ្រើសរើសពណ៌ក្រែមបបូរមាត់ស្រាលស្រទន់
បបូរមាត់ដែលលាបក្រែមប្រភេទពណ៌ក្រាស់ និងលេចធ្លោ អាចជួយបង្កើតឱ្យមានការចាប់
អារម្មណ៍ពីអ្នកដទៃ តាំងតែពីដំបូង ប៉ុន្ដែវានឹងមិនសមស្របជាមួយការផាត់មុខបែបធម្មជាតិ។
ដូច្នេះ មានតែពណ៌ស្រាលៗ ស្រទន់ និងក្រហមជាងបបូរមាត់បន្ដិច គឺជាជម្រើសល្អបំផុត។
៦/ ធ្វើឱ្យរោមចិញ្ចើមភ្លឺរលោង
ចិញ្ចើមមានតួនាទីសំខាន់ណាស់ដែរ ក្នុងការជួយបង្កើនសម្រស់ផ្ទៃមុខ។ ដើម្បីធ្វើឱ្យផ្ទៃមុខបាន
ភ្លឺរលោង ចូរប្រើម្សៅ ឬខ្មៅដៃដែលមានពណ៌រលោង លាប និងគូសទៅលើចិញ្ចើម។ ក្រៅពីនេះ អ្នកក៏មិនត្រូវភេ្លចការកោររោមចិញ្ចើមឱ្យបានត្រឹមត្រូវ។
៧/ ប្រើប្រាស់ម្សៅលាក់បំបាត់ស្នាមដោយត្រឹមត្រូវ
ដើម្បីជួយបំបាត់ស្នាមអវិជ្ជមាននៅលើស្បែកមុខ អ្នកត្រូវតែជ្រើសរើសម្សៅលាបបិទបាំងស្នាម
ទាំងនោះឱ្យបានត្រឹមត្រូវ។ ចៀសវាងការប្រើម្សៅក្រែមដែលមានពណ៌ទឹកក្រូច ឬពណ៌ សំរិទ្ធ ព្រោះវានឹងធ្វើឱ្យស្នាមលើមុខលេចចេញនៅពេលអ្នកដើរក្រោមកំដៅថ្ងៃ។ ចូរប្រើម្សៅក្រែមពណ៌
លឿងសម្រាប់តំបន់ងងឹត, ពណ៌ស្វាយសម្រាប់តំបន់ងងឹតខ្លាំង និងពណ៌បៃតងសម្រាប់តំបន់
ស្បែកដែលមានជាំក្រហម។
៨/ ចៀសវាងការប្រើ mascara ដែលមានអាយុកាលលើសពី ៣ខែ
ដំបូង អ្នកត្រូវប្រាកដថា មិនប្រើប្រាស់ mascara ដែលត្រូវបានបើកគម្រប ចាប់ពី ៣ខែឡើង។
ព្រោះថា នេះជារយៈពេលចុងក្រោយរបស់វា ប្រសិនអ្នកនៅតែប្រើប្រាស់ នោះវានឹងមានសភាព
កកដុំៗ ដោយសារតែឆាប់ស្ងួត។ សូមកៀបរោមភ្នែកឱ្យបានកោងត្រឹមត្រូវ មុននឹងប្រើ mascara ។
ដើម្បីឱ្យមានលក្ខណៈធម្មជាតិ យកល្អអ្នកគួរប្រើ mascara ជូតស្ដើងៗលើរោមភ្នែក ហើយកុំប្រើ
mascara ដែលមានពណ៌ខ្មៅ។ ចូរប្រើ mascara ពណ៌ប្រផេះជំនួសវិញ។
ដោយ ៖ តារា
ប្រភព ៖ k14