CamNews

មិនគួរឲ្យជឿ 

កំពូលទំនាក់ទំនង ស្រៀវស្រាច់ បំផុត ៖​ ស្និទ្ធស្នាល ជាមួយនឹង ពិជឃាត ស៊ីសាច់ជាអាហារ ទម្ងន់ធ្ងន់ ១៧៨ គ.ក

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារ​ សារព័ត៌មាន បរទេស ស្កាយ កាលពីថ្ងៃម្សិលមិញនេះ បាន ចេញផ្សាយ អត្ថបទអោយដឹងថា បុរស ជនជាតិ ឥណ្ឌូនេស៊ី ម្នាក់ ត្រូវបានរកអោយឃើញថា គាត់ ពិតជាទំនាក់ទំនង ខុសប្រក្រតីជាមួយនឹងសត្វខ្លា ពោលគឺ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ នឹង ពូជខ្លា Bengal Tiger ដែលមានទម្ងន់ ដល់ទៅ ជិត ១៧៨ គ.ក ឯណោះ ។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនង លោក Abdullah Sholeh នឹងខ្លា Mulan Jamilah បានចាប់ផ្តើម តាំងពីវា មានអាយុ ត្រឹមតែ ៣ ខែមកម្ល៉េះ ពោល ចាប់ផ្តើមមានទំនាក់ទំនងល្អ ជាមួយនឹងគ្នា តាំង ពីពេលនោះមក ខណៈវាគឺជា កាដូ ផ្តល់ជូនសាលាអ៊ីស្លាម របស់លោក ។ លើសពីនេះ ទៅទៀត បើតាមប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា បុរសវ័យ ៣៣ ឆ្នាំរូបនេះ ជាទូទៅ តែងតែដេក ប្រឡែងលេង ក៏ដូចជា វាយគ្នា លេង ជាមួយនឹងសត្វខ្លា មួយក្បាលនេះ នៅក្នុងបរិវេណសាលា របស់ខ្លួន ដែលមានទីតាំងនៅ ខេត្ត East Java province ប្រទេស ឥណ្ឌូនេស៊ី ។

គួររំឭកផងដែរថា មកទល់នឹងបច្ចុប្បន្នភាពនេះ Mulan Jamilah  មានទម្ងន់ ១៧៨ គ.ក ហើយ ខណៈពេលដែលវា ប្រវែងដល់ទៅ ៣ ម៉ែត្រ និងកំពស់ ១ ម៉ែត្រ ជាទូទៅ ម្ចាស់របស់វា តែងតែផ្តល់ ចំណី ជាសាច់មាន់ ឬសាច់ពពែ ចំនួន ៦ គ.ក ពីរដង ក្នុងមួយថ្ងៃ ។

ប្រភពបន្តថា ជារឿយៗ បើតាមរបាយការណ៍ ពីអង្គការសត្វព្រៃ ពិភពលោក អះអាងថា ពូជខ្លាប្រ ភេទនេះ ជាទូទៅ វាយប្រហារសម្លាប់ម​នុស្ស ច្រើនជាងសម្លាប់សត្វ ដោយនៅក្នុងនោះ តួរលេខ បានបញ្ជាក់អោយដឹងថា មនុស្សប្រមាណជាង ៣៧៣,០០០ នាក់ ត្រូវបានសម្លាប់ដោយសត្វខ្លា កំណាច ចន្លោះពីឆ្នាំ ១៨០០ ដល់ ២០០៩ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Animals Int news Unt news Tiger Indonesia Viral video