CamNews

តារា 

បណ្តា Hot Girl វ័យក្មេង ដែលមានសម្រស់ស្រស់ស្អាត មានទេពកោសល្យ ពេញនិយមក្នុងស្រទាប់ យុវវ័យ ហ្វីលីពីន

កាលពីពេលមុន គេហទំព័រកំសាន្ត "ខេមញូវ" ធ្លាប់បានចុះផ្សាយជាបន្តបន្ទាប់ នូវភាពស្រស់
ស្អាត របស់បណ្តា Hot Girl នៅអាស៊ីយើង ដូចជា Hot Girl ប្រទេសថៃ ចិន ឡាវ ជាដើម។
ពេលនេះ "ខេមញូវ" សូមបង្វែរអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា មកទស្សនាសម្រស់ដ៏ស្រស់
ស្អាត របស់បណ្តា Hot Girl នៅអាស៊ីមួយទៀត ដែលកំពុងតែលេចធ្លោ នៅប្រទេសហ្វីលីពីន
វិញម្តង។

ភាពស្រស់ស្អាត ទេពកោសល្យ បណ្តា Hot Girl ខាងក្រោមនេះ មិនត្រឹមតែមានភាពល្បី
ល្បាញ ក្នុងស្រទាប់យុវវ័យ ហ្វីលីពីន ប៉ុណ្ណោះទេ ពួកគេថែមទាំងត្រូវបាន បណ្តាអ្នកនិយម
លេងអ៊ីនធឺណេត នៅអាស៊ី មានការចាប់អារម្មណ៍ និងស្រលាញ់ចូលចិត្ត ផងដែរ។

Alodia Gosiengfiao


Alodia Almira Arraiza Gosiengfiao កើតនៅថ្ងៃទី 9/3/1988 ឯទីក្រុង Quezon ប្រទេស ហ្វីលីពីន។
ស្រីស្អាតម្នាក់នេះ មានសមត្ថភាពជាច្រើន ដូចជាអាចច្រៀង ធ្វើជាពិធីការនី និងតារាម៉ូដែលបាន
យ៉ាងល្អ។ Gosiengfiao ជាកូនកាត់បីសាសន៍ ដែលក្នុងនោះ រួមមាន ចិន ហ្វីលីពីន និង អេស្បាញ។

Coleen Ortega Garcia

Coleen Ortega Garcia កើតនៅថ្ងៃទី 24/9/1992 នៅទីក្រុង Mandaluyong ប្រទេសហ្វីលីពីន។
នាងជា Hot Girl វ័យក្មេង ដែលមានទេពកោសល្យខ្ពស់ ក្នុងពិភពសិល្បៈ ដែលទទួលបានការ
គាំទ្រយ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យ។ មិនត្រឹមតែជា តារាម៉ូដែល ថតស្ប៉តពាណិជ្ជកម្ម
នាងក៏អាចធ្វើជាតារាសម្តែង បានយ៉ាងល្អផងដែរ។ Coleen Ortega Garcia ជាកូនកាត់ពីរ
សាសន៍គឺ ហ្វីលីពីន និងអេស្បាញ។

Carmina Topacio

Carmina Topacio មានឈ្មោះពេញគឺ Carmina Topacio Isabelle Bautista។ ស្រីស្រស់ម្នាក់
នេះកើតនៅថ្ងៃទី 1/7/1991 ឯទីក្រុង Quezon ប្រទេសហ្វីលីពីន។ Hot Girl Carmina Topacio
ជានារីម្នាក់ស្រលាញ់សិល្បៈតន្រ្តីភ្លេងយ៉ាងខ្លាំង។ ជាទូទៅ គេតែងតែឃើញនាង បង្ហាញខ្លួន
ជាមួយឧបករណ៍ភ្លេង ហ្គីតា។ នាងអាចលេងហ្គីតា បានយ៉ាងស្ទាត់ជំនាញ និងច្រៀងបានយ៉ាង
ពិរោះ ផងដែរ។ Carmina Topacio ទទួលបានការស្រលាញ់ គាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ
ហ្វីលីពីន ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណេត ជាពិសេសនៅក្នុង Facebook និង Youtube៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: beautiful talented girls Philippines entertainment stars hot girls