CamNews

តារា 

ជា សុវណ្ណនរាហ៍ គ្មានវាសនា បានថ្នាក់ថ្នម ជីជី

ភ្នំពេញៈ  តារាសម្តែង និងទើបតែចាប់អាជីព ជាពិធីករនៅស្ថានីយ ទូរទស្សន៍បាយ័ន លោក ជា
សុវណ្ណ នរាហ៍ បានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងរឿង “អាបពាក់មួកសុវត្ថិភាព វគ្គ២”នេះគឺខាង
អ្នកដឹកនាំរឿង តម្រូវឲ្យលោកសម្តែងជាតួឯក គូជាមួយពិធីការិនី សំឡេងផ្អែមស្រទន់ កញ្ញា ជីជី
តែនៅក្នុងសាច់រឿង នេះគឺមិនមានឈុតឆាកថ្នាក់ថ្នម ស្នេហារវាងលោក និងនាងឡើយ។

តារាសម្តែង លោក ជា សុវណ្ណនរាហ៍ បានប្រាប់ Looking TODAY ឲ្យដឹងថានៅក្នុងខ្សែភាពយន្ត
រឿង “អាបពាក់មួកសុវត្ថិភាពវគ្គ២” នេះគឺលោកបានដើរជាតួឯកជាមួយ ពិធីការិនីថ្ពាល់ផ្អែមកញ្ញា
ជីជី តែនៅក្នុងសាច់រឿងវគ្គថ្មីនេះ គឺប្លែកខុសពីវគ្គទី១ ទោះបីជាលោកត្រូវដើរ តួឯកគូជាមួយកញ្ញា
ជីជី ក៏ពិតមែន តែនៅក្នុងសាច់រឿងនេះ មិនមានឈុតឆាកស្នេហាផ្អែមល្ហែម រប្រៀបគូស្នេហ៍នោះ
ទេ។

ពិធីករប្រចាំកម្មវិធី“ដួងតារារយពាន់” រូបនេះ បានប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួន របស់ លោក ឲ្យដឹងថា
“នៅក្នុងការសម្តែងនេះខ្ញុំ មានអារម្មណ៍ថាភ័យផង អរផងហើយមានពេលខ្លះ បុកពោះបែកញើស
ក៏ មានដែរដោយសារតែ នេះគឺជាលើកទី១សម្រាប់ខ្ញុំ ក្នុងការចាប់ដៃគូជា កញ្ញាជីជី ហើយនៅក្នុង
សាច់រឿងក្នុង ការសម្តែងរវាងពួកខ្ញុំ ទាំងពីរនាក់គឺអ្នកដឹកនាំរឿង មិនបានតម្រូវឲ្យសម្រាប់ឈុត
ឆាក ស្នេហាដូចកាលពីវគ្គទី១នោះទេ”។

លោកបានប្រាប់បែប និយាយលេងបន្លំមែនថា បើនិយាយកាលពីវគ្គទី១ នៅក្នុងរឿងនេះអ្នក ដឹក
នាំបានលាយបញ្ចូលនូវ ឈុតឆាកស្នេហាខ្លះៗ ដែលដោយកាលនោះលោក បានសម្តែងជាមួយ
កញ្ញា ប៊ីរីយ៉ា តែលើកនេះអត់មានទេ”ប្រហែលជាខ្ញុំមិនមាន សំណាងហើយមើលទៅ”។

តែទោះជាយ៉ាងណា លោកក៏សង្ឃឹមថានៅពេលដែល ខ្សែភាពយន្តចាក់បញ្ជាំង និងមានទស្សនិក
ជនជាច្រើន ចូលរួមទស្សនានិងជួយគាំទ្រ ព្រោះថានៅក្នុងសាច់រឿងនេះ តួសម្តែងទាំងអស់ខំប្រឹង
ប្រែង ក្នុងការសម្តែងធ្វើយ៉ាងណា ឲ្យមើលទៅល្អជាងកាល ពីវគ្គទី១៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chea sovanrea gigi entertainment khmer stars