CamNews

តារា 

ពេជ្រ សោភា និងទេព បូព្រឹក្ស លេង​ស្ទីល​ចាក់​សោរ នៅ​នឹង​ក​ដូច​គ្នា (Video Inside)

ភ្នំពេញ៖ តារាចម្រៀងស្រីពីរដួង ក្នុងផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា និង កញ្ញា ទេព បូព្រឹក្ស អ្នកណាក៏ដឹង ថាអ្នកទាំងពីរ មិនសូវមានទំនាក់ទំនងល្អជាមួយគ្នាទេ ។ មហាជនចាំបានថា ក្នុងថ្ងៃមង្គលអ្នកនាង ពេជ្រ សោភា តារាក្នុងផលិតកម្ម លេចមុខទាំងអស់ តែគ្មានវត្តមាន ទេព បូព្រឹក្ស នោះទេដោយមិនដឹងថាគ្មានការអញ្ជើញ ឬអញ្ជើញ តែមិនមក។ កញ្ញា ទេព បូព្រឹក្ស ជាតារារាប់ញាតិ មិនងាយបាត់មុខពីកម្មវិធីអ្នកសិល្បៈទេ លើកលែងតែគ្មានការអញ្ជើញ ទើបនាងមិនទៅ ព្រោះសូម្បីតែកម្មវិធីអ្នកសិល្បៈមិនល្បីសោះបើអញ្ជើញ គឺទៅភ្លាម ។
 
ថ្មីៗ នេះរឿងចៃដន្យ បានកើតឡើង រវាងតារាចម្រៀងទាំងពីរ ព្រោះពួកនាងនាំគ្នា លេងស្ទីលពាក់មេសោរនៅនឹងកដូច គ្នាខណៈ ពេជ្រ សោភា បានបង្ហោះរូបភាពមួយសន្លឹក សក់ខ្លី លាបពណ៌ខៀវតិចៗ ជាមួយនឹងខ្សែក មានមេសោរតូច មួយ។ ចំណែកឯ ទេព បូព្រឹក្ស វិញ ពាក់មេសោធំជាង ពេជ្រ សោភា សក់ខ្លីដូចគ្នា ដែលរូបនោះជារូបភាពសម្រាប់បទ ចម្រៀងអាល់ប៊ុមទោលរបស់ ទេព បូព្រឹក្ស មើលទៅស្អាតម្យ៉ាងម្នាក់ មិនដឹងពួកនាង នឹកឃើញអីបានលេងស្ទីលដូចគ្នា ធ្វើឲ្យអ្នកគាំទ្រអ្នកទាំងពីរ កើតជាចម្ងល់។
 
នេះមិនមែនជាលើកទី១ទេ ដែលអ្នកទាំងពីរស្លៀកពាក់ជាន់គ្នា គេនៅចាំបានថាកាលពី ពេជ្រ សោភា ថតឲ្យទស្សនា វដ្ដីមួយ មានស្លៀករ៉ូបពណ៌បៃតងស្រាប់តែគេឃើញ ទេព បូព្រឹក្ស ស្លៀករ៉ូបតែមួយជាមួយ ពេជ្រ សោភា ក្នុងបទចម្រៀង I like That Boy ដែរហើយមិនដឹងថាជារឿងចៃដន្យ ឬចេតនានោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh