CamNews

តារា 

«បែកពីអូន​បងមានលុយចាយ​ជាងមុន» បង្ហាញពីជីវិតតស៊ូ ទោះចាញ់ល្បែងស្នេហា

ភ្នំពេញ ៖ ក្រោយពីតារាចម្រៀងខេម ចាញ់ល្បែងស្នេហ៍ នៅក្នុងបទចម្រៀង «ខ្ញុំខ្លាចហើយលុយ» នៅពេលថ្មីនេះ ខេម បានចេញបទចម្រៀងមួយបទទៀត ដោយតអត្ថន័យ និងការសម្តែងជាមួយនឹងបទថ្មី ដែលមានចំណងជើងថា «បែកពីអូនបងមានលុយចាយជាងមុន» ជាបទចម្រៀងបង្ហាញពីភាពតស៊ូ ប្រែក្លាយខ្លួនបុគ្គលិកសន្តិសុខ ជិះតែកង់កម្ចាស់ ប្តូរមកជិះរថយន្ត Lexus 350 យ៉ាងថ្មីស្រឡាង។

បទចម្រៀង របស់ផលិតកម្មថោនមួយនេះ ហាក់បង្កប់អត្ថន័យឲ្យអ្នកចាញ់ល្បែងស្នេហ៍ ជាពិសេសយុវវ័យ ដែលកំពុងមានវិបត្តិស្នេហា មិនត្រូវចុះចាញ់ ហើយគិតខ្លីទៅធ្វើរឿងដែលមិនល្អសម្រាប់ខ្លួននោះទេ ត្រូវតែរឹងមាំ តស៊ូ ព្យាយាម និងចាប់យកឱកាសល្អ ដើម្បីផ្លាស់ប្តូរជីវិត ឲ្យអ្នកដែលបោះបង់យើងមើលឃើញថា យើងមិនអន់នោះទេ ពេលដែលគ្មានគេ។

សុំមិនធ្វើការបកស្រាយបន្ថែមទៀត  សូមនាំអារម្មណ៍ប្រិយមិត្ត ទស្សនាវីដេអូចម្រៀង របស់តារាចម្រៀងសម្លេងស្អកទាំងអស់គ្នា ៖



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh