CamNews

មិនគួរឲ្យជឿ 

ផ្អើលពេញមួយភូមិ មើលការប្រកួតបវរកញ្ញា ឯកដំរី​ ប្រទេសនេប៉ាល់

ប្លែកៗ ៖  កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកដំរីស្អាតជាងគេ ត្រូវបានធ្វើឡើងនៅឯប្រទេសនេ
ប៉ាល់ កាលពីពេលកន្លងទៅនេះ ពោលគឺ អំឡុងថ្ងៃទី ២៧ ធ្នូ នៅឯឧទ្យានធម្មជាតិ Chitwan។

គួរបញ្ជាក់ផងដែរថា  បេក្ខភាពដែលជាដំរីចូលមកប្រកួតប្រជែងលើកនេះ មានចំនួនដល់ទៅ
៩០ ក្បាលឯណោះ ស្របពេលដែលដល់វគ្គផ្តាច់ព្រ័ត្រ ដំរីទាំងអស់ត្រូវបានជម្រុះចោល នៅ
សល់តែ ៣ ក្បាលតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត ប្រភពដដែល ក៏បានដកស្រង់សម្តីគណកម្មការក្នុងការផ្តល់ពិន្ទុក្នុងកម្ម
វីធីប្រកួតប្រជែងប្លែកមួយនេះ  ដោយបញ្ជាក់ថា ដំរីមួយក្បាលដែលមានឈ្មោះថា  Chitwan
Kali  បានក្លាយជាម្ចាស់ជ័យលាភីឯក  ស្របពេលដែលវាមើលទៅមានសម្រស់ស្អាតដាច់គេ
បន្ទាប់ពីមានការតុបតែងយ៉ាងល្អឥតខ្ចោះពីសំណាក់ម្ចាស់របស់វាផ្ទាល់៕

ដោយ ៖​ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange entertainment