CamNews

ម៉ូតូ 

ម៉ូតូ Ducati Diavel ស៊េរីថ្មី ឆ្នាំ២០១៤ មាន រាងស្រស់ នឹងមកដល់កម្ពុជា ឆាប់ៗ នេះ

ម៉ូតូ Ducati Diavel គឺជាប្រភេទម៉ូតូធំ បែប Sport ម៉ូដែលថ្មី​ ឆ្នាំ២០១៤ ដែលរាងប្លែក និងស្រស់ ស្អាតបំផុត  នៅដើមឆ្នាំ២០១៤ ខាងមុខនេះ។ ម៉ូតូ Ducati Diavel  ត្រូវបានរចនាម៉ូដឡើងយ៉ាងល្អ ប្រណិត បានផ្លាស់ប្តូរនូវរូបរាងថ្មី កាន់តែសង្ហា។

ម៉ូតូ Ducati Diavel  ម៉ូដែលថ្មីនេះ ត្រូវបានកែប្រែនូវរូបរាងថ្មី ទាំងស្រុង មានរាងធំមាំ ខ្ពស់ ធន់ ធ្វើ ឱ្យ កាន់តែមានប្រជាប្រិយភាពជាងមុន។ ជាពិសេស ទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នក ប្រើបា្រស់ និង និយមចូលចិត្តម៉ូតូធំ។ ម៉ូតូ Ducati Diavel ដ៏ស្រស់ស្អាតនេះ បានបំពាក់មកជាមួយ នឹងកំលាំងម៉ាស៊ីន ១,១៩៨សេសេ និង មានតំលៃ ១៨,៩៩៥ដុល្លារ ហើយម៉ូតូ Ducati Diavel នឹង បង្ហាញខ្លួនចាប់ៗ នេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Ducati Diavel