CamNews

តារា 

គង់ វង្សយ៉ាទី ជាប់មន្ទិល ​មន្រ្តីធំចាំជួយ ឧបត្ថម្ភ ពីក្រោយខ្នង

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ក្រោយបណ្តោយខ្លួន ចូលប្រឡូកក្នុងវិស័យសិល្បៈ អស់មួយសន្ទុះធំមកនោះ ឃើញថា កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ហាក់លេចមុខជាច្រើនគួរសមក្នុងទីផ្សារសិល្បៈ តាមរយៈនៃការថតបទចម្រៀង មួយចំនួន នៅក្នុងផលិតកម្មតូចធំជាច្រើន។

ស្របពេល ការងារសិល្បៈ កំពុងតែមានសន្ទុះ នៅក្នុងទីផ្សារ ទៅមុខគួរឱ្យកត់សម្គាល់ ថ្មីៗនេះស្រាប់តែមានប្រភពអ្នកជិតដិត បានលួចបង្ហើបប្រាប់ថា ដោយសារតែរូបសម្រស់ ដ៏ស្រស់សោភា របស់ យ៉ាទី មួយរយៈនេះ បានធ្វើឲ្យមានបុរសៗជាច្រើន មិនថា អ្នកក្នុងស្រុក ឬក្រៅស្រុកនោះទេ គឺតែងព្យាយាមតាមទាក់ទង លួងលោមចង់បានការអាណិតស្រឡាញ់ពីតារាស្រីរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលដំណាលគ្នានេះដែរ គេក៏បានដឹងថា យ៉ាទី ក៏កំពុងតែសង្ស័យថា លួចមានទំនាក់ទំនងស្នេហ៍ ជាមួយបុរសវ័យកណ្តាល ងារជាមន្រ្តីធំម្នាក់។

តាមប្រភព ពីអ្នកជិតស្និទ្ធនៅក្នុងរង្វង់សិល្បៈ ជាមួយកញ្ញា គង់ វង្សយ៉ាទី បាននិយាយប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា បច្ចុប្បន្ននេះបុរសៗដែលស្រឡាញ់ចង់បាន យ៉ាទី ធ្វើជាម្ចាស់បេះដូង ភាគច្រើនជាអ្នកដែល មានលុយហូរហៀ ។ ប៉ុន្តែអ្វីដែលចម្លែក និងគួរឱ្យចាប់អារម្មណ៍នោះ គឺ យ៉ាទី តែងមានភាពស្និទ្ធស្នាល ជាមួយបុរស ម្នាក់មានងារជាមន្រ្តី នៅក្នុងក្រសួងមហាផ្ទៃម្នាក់ ។

តាមប្រភពខាងលើ បាននិយាយឲ្យដឹងថា បុរសដែលមានទំនាក់ទំនង ស្នេហាជាមួយតារាស្រីរូបនេះ មានវ័យប្រហែលជា៤០ឆ្នាំ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិ ម្នាក់។ ជាប្រចាំ បុរសម្នាក់នេះ តែងឧស្សាហ៍បើកឡាននាំនាង ទៅដើរលំហែកំសាន្ត និងចូលញ៉ាំអាហារ នៅតាមកន្លែងទំនើបៗទៀតផង។ ប្រភពដដែល បានបន្តថា បុរសជាមន្រ្តីធំ ដែល ស្រឡាញ់ចង់បានបេះដូង របស់តារាចម្រៀងស្រី គង់ វង្សយ៉ាទី ក៏មានបំណងចង់ចូលស្តីដណ្តឹងនាង យកធ្វើជាគូគ្រងស្របតាមប្រពៃណី។ ម្យ៉ាងទៀត គេក៏ដឹងថា បុរសវ័យកណ្ដាលម្នាក់នោះតែងជួយឧបត្ថម្ភ ដល់តារាស្រីរូបនេះពីក្រោយខ្នងផងដែរ។

ជុំវិញព័ត៌មាន លេចឮខាងលើនេះ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៣ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពីកញ្ញា យ៉ាទី បាននៅឡើយ ទេ ខណៈលេខទូរស័ព្ទរបស់នាង ត្រូវបានបិទ។ LookingTO DAY នឹងព្យាយាមរកការបំភ្លឺ ពីសំណាក់ កញ្ញា គង់ វង្សយ៉ាទី នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh