CamNews

ព័ត៌មានវីដេអូ 

ស្ងោរ iPhone 6 ក្នុងទឹកកូកាកូឡា តើនឹងមានអ្វី កើតឡើង?

ទូរស័ព្ទឆ្លាតវៃ iPhone នៅតែជាមុខព្រួញនៃការ “ដាក់ទណ្ឌកម្ម” ច្រើនបំផុតក្នុងពិភពបច្ចេកវិទ្យា
ហើយលើកនេះ iPhone 6 ត្រូវប្រឈមមុខនឹងការស្ងោរក្នុងទឹកកូកាកូឡា។

ការធ្វើពិសោធនេះ ត្រូវបានធ្វើឡើងដោយ TechRax ដែលជាសមាជិកម្នាក់របស់ Youtube មាន
ជំនាញខាង “ធ្វើបាប” ឧបករណ៍ចល័ត។ ទឹក និងបណ្ដាធាតុរាវទាំងឡាយ គឺតែងតែជាស្ដ្រូវរបស់
ទូរស័ព្ទ។ ប៉ុន្តែនៅក្នុងការពិសោធនេះ ទូរស័ព្ទ iPhone 6 ថ្មីរបស់ Apple មិនមែនត្រូវប្រឈមនឹង
ទឹកនោះទេ តែវាគឺជាភេសជ្ជៈផ្អែមដែលត្រូវគេដាំពុះ។

ដូច្នេះ លទ្ធផលចុងក្រោយរបស់ iPhone 6 នេះ ប្រាកដជា “ស្លាប់” មិនខាន។ វាមិន “ស្លាប់” បែប
ធម្មតានោះទេ តែអេក្រង់របស់វាក៏ត្រូវផ្ទុះចេញ ហើយស្រទាប់កូកាស្ងួត តោងជាប់ពេញទាំងផ្ទៃ
មុខរបស់វា។ យ៉ាងនេះក្ដី គ្រោងរបស់ iPhone 6 នៅតែរក្សាបានភាពដើមរបស់វា ចំណែកអេក្រង់
ដែលត្រូវផ្ទុះ ក៏នៅតែបង្ហាញនូវភាពរលោង មិនងាយជាប់របស់អាក្រក់។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider


Tags: TechRax Boil Coca-Cola iPhone 6