CamNews

ព័ត៌មានបច្ចេកវិទ្យា 

តោះ! ទស្សនាសំបកការពារ អមដោយថ្មជំនួយរបស់ Apple តើខាងក្នុងរបស់វា យ៉ាងម៉េចដែរ?

គេហទំព័រ iFixit ទើបតែបានធ្វើការវះមើលផ្នែកខាងក្នុង នៃសំបកការពារ អមដោយថ្មជំនួយមួយគ្រាប់ ដែលផលិតដោយក្រុមហ៊ុន Apple សម្រាប់ប្រើជំនួយដល់ iPhone 6/6S។ ជាដំបូងគេ សំបកការពារ នេះបាននាំសម្លេងនៃ Speaker ពីផ្នែកខាងក្រោម iPhone មកផ្នែកខាងលើ ដើម្បីផ្តល់គុណភាពសម្លេង ច្បាស់ជាងមុន (ប៉ុន្តែពិរោះជាងមុន ឬឮខ្លាំងជាងមុនឬអត់នោះ គឺមិនទាន់ដឹងនៅឡើយទេ)។ ចំណែក Micro វិញក៏មាន លំនាំដូចគ្នាដែរ ពោលសំបកនេះបានយកកន្លែង Micro មកនៅខាងលើដូចគ្នា។ ចូលដល់ក្នុងបន្តិច យើងនឹង ឃើញមានបន្ទះលោហធាតុរាងធំគួរសមមួយ ដែល Apple បំពាក់វាមក ដើម្បីជួយឲ្យបរិវេណដាក់ថ្ម កាន់តែមាន ភាពតឹងជាប់ណែនផង និងក៏ដូចជាជួយការពារដុំថ្មសាក នៅក្នុងផងដែរ។

ជាក់ស្តែងសំបកការពារនេះ ក៏មានបន្ទះ motherboard មួយផ្ទាល់របស់វាដែរ ដើម្បីធ្វើការបញ្ជាចរន្តភ្លើង ក៏ដូចជាត្រួតពិនិត្យរន្ធដោត Lightning។ ថ្មមួយគ្រាប់នៅក្នុងសំបកការពារនេះ មានថាមពល 1877 mAh រីឯថាមពលថ្មរបស់ iPhone 6S គឺ 1715 mAh។ ដូច្នេះ បើសិនជាយើងយក iPhone ភ្ជាប់ជាមួយ នឹងសំបក ការពារនេះ នោះបើតាមទ្រឹស្តីយើងនឹងទទួលបានថាមពលថ្ម អូសបន្លាយពេលបានដល់ ទ្វេដង។

iFixit បានគូសបញ្ជាក់ឲ្យដឹងថា សំបកនេះដូចជាមិនអាចធ្វើការជួសជុលបានទេ ដើម្បីដោះមើលផ្នែក ខាងក្នុង របស់វា គឺយើងត្រូវកាត់សំបកពីក្រៅវាចេញអស់ ហើយនៅពេលយកគ្រាប់ថ្មនោះមកក្រៅ គឺវានឹងត្រូវខូចហើយ។ iFixit បានដាក់ពិន្ទុឲ្យសំបកការពាររបស់ Apple បាន 2/10 ពិន្ទុ ប៉ុណ្ណោះ (ពិន្ទុនៃការជួសជុល) ។

គួរបញ្ជាក់ឲ្យដឹងដែរថា Apple បាននិយាយថា សំបកការពារអមដោយថ្មជំនួយនេះ នឹងជួយឲ្យទូរស័ព្ទ ចាប់សេវា ទូរស័ព្ទបានកាន់តែល្អជាងមុន តាមរយះបណ្តាអង់តែនបន្ថែមនៅក្នុងនោះ ប៉ុន្តែកត្តានេះ ដូចជាមិនឃើញ iFixit ផ្គត់ផ្គង់ឲ្យដឹងថា បណ្តាអង់តែននោះ ស្ថិតនៅត្រង់ម្តុំណានៃសំបកការពារ នេះឡើយ។

អានអត្ថបទ៖ ស្មាតហ្វូន Android មានថាមពលថ្មខ្លាំងជាងគេ 10000 mAh រូបរាងប្លែកភ្នែក តម្លៃត្រឹមតែ 200 USD

សូមទស្សនាបណ្តារូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

អានអត្ថបទ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកប្រើប្រាស់ បោះបង់ចោល Android ប្តូរមកប្រើ iOS កាន់តែច្រើន

ប្រែសម្រួល៖ មង្គល
ប្រភព៖ tinhte, iFixit


Tags: Smart battery case iPhone 6 Apple Smartphone Hightech