ព័ត៌មានបច្ចេកវិទ្យា ៖ អស់រយៈកាលជាច្រើនឆ្នាំ មកហើយ ដែលព័ត៌មានពីនាឡិកាឆ្លាតវៃ iWatch របស់ Apple បានលេចចេញជាព័ត៌មានជាហូរហែល តែវានៅ តែមិនទាន់ ជាការពិត ទើបតែមកទល់ នឹងបច្ចុប្បន្នភាព ថ្ងៃច័ន្ទ ទី ៩ មីនា ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការ ស្តីពីកាល បរិច្ឆេទច្បាស់លាស់ នៃការលក់ជាផ្លូវការ ការ បញ្ជាទិញ ទុកមុន តារាងតម្លៃ ក៏ដូចជា មុខងារសំខាន់ ៗ មួយចំនួនផ្សេងទៀត នៃបណ្តា SmartWatch iWatch របស់ ក្រុមហ៊ុន Apple ទាំង ៣ ម៉ូដែល ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Apple ដែលត្រូវបានពិភពលោកចាប់អារម្មណ៍កាលពីថ្ងៃច័ន្ទម្សិលមិញនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានធ្វើសេចក្តីប្រកាស ក៏ដូចជាធ្វើបទបង្ហាញស្តី ពីការចេញផ្សាយនូវព័ត៌មានលម្អិត នៃ iWatch ៣ ម៉ូដែល រួមមានដូចជា ៖ iWatch, iWatch Sport , iWatch Edition នៅឯ Apple Event នាទីក្រុង San Francisco រដ្ឋ California សហរដ្ឋ អាមេរិក ម្សិល មិញនេះផ្ទាល់តែម្តង ។
ខាងក្រោមនេះ គឺព័ត៌មានជាក់លាក់មួយចំនួន ស្តីពី iWatch ទាំង ៣ ម៉ូដែល រួមមាន កាលបរិច្ឆេទ តម្លៃ និងរូបភាពត្រជាក់ភ្នែកជាដើម ។
Apple Watch Sport មាន តម្លៃ ៣៤៩ ដុល្លារ សម្រាប់ ទំហំ ៣៨ មីលីម៉ែត្រ (ម.ម) និង តម្លៃ ៣៩៩ ដុល្លារ សម្រាប់ទំហំ ៤២ ម.មជា នាឡិកាដៃឆ្លាតវៃ មានតួអាលុយមីញ៉ូម មានពណ៌ប្រាក់ និង ប្រផេះ
Apple Watch (Steel case) តម្លៃចាប់ពី ៥៤៩ ដុល្លារ ទំហំ ៣៨ ម.ម ដល់ ១០៤៩ ដុល្លារ ខណៈទំហំ ៤២ ម.ម មានតម្លៃចាប់ ៥៩៩ ដុល្លារអាមេរិក ឡើង។
Apple Watch Edition (18-karat gold case) មានតម្លៃ ចន្លោះពី ១០,០០០ ដុល្លារទៅ ១៧,០០០ ដុល្លារ ។
បន្ថែមពីលើនេះ អ្វីដែលជាការគូសបញ្ជាក់ពី CEO ក្រុមហ៊ុន Apple លោក Tim Cook អោយដឹងថា អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញមុន ចាប់ពីថ្ងៃទី ១០ មេសា និង លក់ចេញជាផ្លូវការនៅ ថ្ងៃទី ២៤ មេសា ឆ្នាំ ២០១៥ នេះហើយ ។ សម្រាប់ទឹកដីនៃបណ្តាប្រទេស ដែលនឹងមានដាក់លក់ជា ផ្លូវការដំបូងគេរួមមានដូចជា ៖ ចក្រកភពអង់គ្លេស អូស្រា្តលី ចិន ជប៉ុន ហុងកុង អាល្លឺម៉ងនិងបារាំង ផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងទូរស័ព្ទដៃឆ្លាតវៃ iPhone នាឡិកាដៃឆ្លាតវៃ iWatch តម្រូវអោយមាន ការតភ្ជាប់ WiFi និង Bluetooth ។ សម្រាប់កម្មវិធីផ្សេងៗ iWatch តម្រូវអោយ ទាញ យក ពី Apple Watch Store ស្រប ពេល ដែលដំណើរការ ដោយ IOS 8.2 ។ ខណៈមានថ្មកាន់រហូតដល់ទៅ ១៨ ម៉ោង iWatch ជាជាងរចនាម៉ូត អោយទាន់ សម័យនិងមានភាពស៊ីវិល័យ ក្នុងនោះ iWatch ដើរតួនាទី យ៉ាងសំខាន់ក្នុងការតាមដានសុខភាព អស់លោក អ្នកជាដើម រួមមានវាស់ចង្វាក់ បេះដូង (Heart Beat) ការតម្រូវអោយអង្គុយតិច ធ្វើចលនា អោយបានច្រើន និង ហាត់ប្រាណអោយបានច្រើន និង ញឹកញាប់ជាដើម ជាមួយនឹង កម្មវិធី Activity ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia , Apple.com , CNet