សម្រាប់អ្នកប្រើប្រាស់ iPhone 6 បើសិនណាពួកគេប្តូរមកប្រើប្រាស់ BlackBerry Passport គឺអតិថិជន នឹងត្រូវបានក្រុមហ៊ុនផ្តល់ជូននូវកញ្ចប់ប្រូម៉ូសិន មានចំនួនទឹកប្រាក់ឡើងដល់ ៥៥០ ដុល្លារ។
BlackBerry ទើបតែដាក់ចេញនូវកញ្ចប់ពាណិជ្ជកម្ម (Promotion) ដោយមានគោលដៅជុំរុញឲ្យអ្នក ប្រើប្រាស់ iPhone ផ្លាស់ប្តូរមកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួន។ កម្មវិធីប្រូម៉ូសិននេះ នឹងត្រូវបានបើក ដំណើរការ នៅសហរដ្ឋអាមេរិច និងកាណាដា ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៥។
ក្នុងអំឡុងពេលកម្មវិធីដំណើរការ អ្នកប្រើប្រាស់ iPhone បើសិនជាប្តូរមកប្រើ BlackBerry Passport គឹនឹងត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់ប្រាក់សុទ្ធ ៤០០ ដុល្លារ (សម្រាប់តំលៃ iPhone) និងប្រាក់ ១៥០ ដុល្លារ ទៀត (ប្រូម៉ូសិនបន្ថែមពី BlackBerry)។ ជាក់ស្តែង អតិថិជនអាចទទួលបានប្រាក់ឡើងដល់ ៤០០ ដុល្លារ គឺផ្តល់ជូនសម្រាប់តែការប្តូរជាមួយនឹង iPhone 6 ប៉ុណ្ណោះ សម្រាប់ម៉ូដែលចាស់ៗជាងនេះ គឺទទួលបាន បានតំលៃទាបជាងនេះ។ នេះគឺជាវិធីសាស្រ្តមួយ ដើម្បីឲ្យ BlackBerry ស្រូបទាញ អតិថិជន ទន្ទឹមនឹងនោះក៏ដើម្បីបន្ថយបរិមាណលក់របស់គូប្រកួតប្រជែង Apple ដែរ។
ដើម្បីពេញនូវលក្ខខណ្ឌក្នុងការចូលរួមកម្មវិធីនេះ អតិថិជនត្រូវទិញ BlackBerry Passport ពីគេហទំព័រ ShopBlackBerry.com ឬពី Amazon។
...អាន៖ ជនជាតិអាស៊ីចូលចិត្តប្រើប្រាស់ iPhone 6 Plus ច្រើនជាងគេ លើសកលលោក
បច្ចុប្បន្ន BlackBerry Passport គឺជាឧបករណ៍ចល័តលំដាប់កំពូលរបស់ BlackBerry។ វាត្រូវបាន រចនាម៉ូតមានអេក្រង់ Touch រួមជាមួយនឹងប៊ូតុងចុច QWERTY ។ BlackBerry Passport ក៏មាន បំពាក់នូវលក្ខណៈសម្បត្តិខ្លាំង ជាមួយនឹង CPU Snapdragon 801 ល្បឿន 2.3 GHz, RAM 3GB, កាមេរ៉ាក្រោយ 13 megapixel និងថាមពលថ្ម 3450 mAh៕
ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, vreview