ព័ត៌មានបច្ចេកវិទ្យា ៖ កាលពីសប្តាហ៍កន្លងទៅនេះ របាយការណ៍ទំនួលខុសត្រូវបរិស្ថានចុងក្រោយ បំផុតរបស់ក្រុមហ៊ុន Apple ឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនប្រមូលបានមាសដល់ទៅ ១តោន ដែលស្នើ នឹង ២២០៤ ផោន ពីគ្រប់ Device ចាស់របស់ក្រុមហ៊ុន Apple អំឡុងឆ្នាំ ២០១៥ ។ ជាមួយនឹងតម្លៃទី ផ្សារមាសប្រមាណ ៥៣,៨០០ ដុល្លារសឹង្ហបុរី មាសក្នុងមួយ គីឡូក្រាម នោះបានន័យថា ក្រុមហ៊ុន Apple បានប្រមូលប្រាក់ច្រើនសន្ធឹក ច្រើនដល់ទៅ ៥៣ លានដុល្លារ សឹង្ហបុរី ដែលស្មើនឹងមាស ១ តោន ។
ច្រើនជាងនេះទៀត ក្រុមហ៊ុន Apple គូសបញ្ជាក់ឲ្យដឹងថា ខ្លួនក៏ប្រមូលបានប្រាក់ដល់ទៅ ៣ តោន ដូចគ្នាដែរ (៦៦១២ផោន) ដែលស្នើនឹងទឹកប្រាក់ដល់ទៅ ២លានដុល្លារសឹង្ហបុរី បើធៀបទៅនឹងតម្លៃ ប្រាក់នាពេលបច្ចុប្បន្ន ។ សរុប ក្រុមហ៊ុនយក្សមួយនេះប្រមូល បានរតនសម្បត្តិច្រើនសន្ធឹក ពីគ្រប់ Device iPhone ចាស់ៗ ឆ្នាំ ២០១៥ សរុបបានដល់ទៅ ២៨ លានគីឡូក្រាម ក្នុងនោះរួមមានដូចជា លោហៈ មាស អាលុយមីញ៉ូម ប្រាក់ ។ល។ បើយោងតាម របាយការណ៍ ពី សារព័ត៌មាន Business Insider ក្រោយពីដកស្រង់ ទិន្នន័យ ពី Fairphone ឲ្យដឹងថា ជាមធ្យមទូរស័ព្ទ iPhone ចាស់ៗ ផ្ទុក មាសទម្ងន់ 30mg ដែល ភាគច្រើន វត្តមានមាស គឺមាន នៅ ក្នុង circuit boards ក៏ដូចជា នៅក្នុង គ្រឿងក្នុង iPhone ។ អ្វីដែលរឹតតែអស្ចារ្យ និងមិននឹកស្មានដល់ នៃការប្រមូលបានមាសយ៉ាងច្រើន សន្ធឹកលើកនេះ អាចធ្វើទៅបាន បន្ទាប់ពីមានយុទ្ធនាការ ប្រមូលត្រលប់មកវិញ iPhone ចាស់ៗពី ឆ្នាំ ២០១៥ រួចយកធ្វើការកែច្នែ ខណៈរ៉ូប៉ូតពិសេស ដែល មាន ឈ្មោះថា Liam ត្រូវបាន ក្រុមហ៊ុន Apple ប្រើជាពិសេស ក្នុងការបំបែកគ្រឿងបន្លាស់លើទូរសព្ទ iPhone ចេញពីគ្នាបានល្អបំផុត ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ digital.asiaone