ដើម្បីបានដឹងច្បាស់អំពីកម្លាំងរបស់កំពូលទូរស័ព្ទទាំង ៣ នាបច្ចុប្បន្ន គឺ iPhone 6 របស់ Apple,
Galaxy S6 របស់ Samsung និង One M9 របស់ HTC ទំព័រ Computerbase បានធ្វើការប្រៀបធៀប សមត្ថភាពប្រតិបត្តិនៃបណ្ដាស្មាតហ្វូនខាងលើនេះ តាមរយៈឧបករណ៍ GeekBench។
Galaxy S6 មានអេក្រង់ 5,1inch , HTC One M9 មានអេក្រង់ 5 inch និង iPhone 6 មានអេក្រង់
4,7 inch
iPhone 6 ដែលប្រើប្រាស់ប្រូសេសឺរ Apple A8 នឹងប្រកួតជាមួយ Galaxy S6 ដែលបំពាក់ Exynos
7420 រួមនឹង HTC One M9 ដែលប្រើប្រាស់ Snapdragon 810 ដែលជាឈីបថ្មី និងខ្លាំងបំផុតនា
បច្ចុប្បន្ន មកពី Qualcomm ។
ពិតជាអស្ចារ្យ ប្រូសេសឺរ Exynos របស់ Samsung ដែលមានកម្រិត 8-core ដណ្ដើមបានជ័យ
ជំនះធំធេង ក្នុងការពិសោធបែប Multi-core (ពហុ-ស្នូល)។ Samsung Galaxy S6 ទទួលបាន
៤៥៤៧ពិន្ទុ ចំណែក One M9 បាន ៣៩៥៩ពិន្ទុ ដែលស្មាតហ្វូនទាំងពីរនេះ ដំណើរការដោយ
ប្រព័ន្ធប្រតិបត្តិ Android 5.0.2 ថ្មីបំផុត។ រីឯ iPhone 6 ខ្សោយជាងគេ ពោលគឺមានពិន្ទុត្រឹមតែ
២៩១១ ព្រោះថា ស្មាតហ្វូននេះ ដំណើរការដោយ iOS 8.0.2 ដែលជាប្រព័ន្ធប្រតិបត្តិ មានអាយុ
កាលចាស់បន្តិច។
ក៏ប៉ុន្តែ ក្នុងការពិសោធបែបឯក-ស្នូល (Single-Core) ស្មាតហ្វូន iPhone 6 របស់ Apple ទទួលបាន
ពិន្ទុច្រើនជាងគេបន្តិច ដែលពិន្ទុជាលំដាប់លំដោយសម្រាប់ A8, Exynos 7420 និង Snapdragon
810 គឺ ១៦២៦ , ១៤៤៣ និង ១១៨៦។ យ៉ាងនេះក្ដី អ្នកគួរដឹងថា ពិន្ទុខាងលើនេះ គ្រាន់តែបង្ហាញ
អំពីកម្លាំងមួយផ្នែកប៉ុណ្ណោះ របស់កំពូលស្មាតហ្វូនទាំង៣នេះ ហើយដើម្បីទទួលបានលទ្ធផល
សុក្រឹតបំផុត យើងទាំងអស់គ្នា ប្រហែលជាត្រូវធ្វើការពិសោធដោយការប្រើប្រាស់ជាក់ស្ដែង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ softpedia/techradar