CamNews

ព័ត៌មានជាតិ 

លោក ធាន វុទ្ធី ដែលតាំងខ្លួន ជាព្រះសេអារ្យមេត្រី ចូលខ្លួន សុំទោស រដ្ឋមន្រ្តីក្រសួងធម្មកា

ភ្នំពេញ ៖ បុគ្គលដែលតាំងខ្លួនឯង ជាព្រះសេអារ្យមេត្រី ធាន វុទ្ធី នៅម៉ោងប្រមាណជា ១០ ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ នេះ បានចូលខ្លួន ទៅសុំទោសរដ្ឋមន្រ្តីក្រសួងធម្មកា និងសាសនាលោក មិន ឃិន បន្ទាប់ពីខ្លួន បានប្រព្រឹត្តខុស ដែលឲ្យប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនារបស់រដ្ឋ ។

បន្ទាប់ពីអភិបាលខេត្តកណ្តាល លោក ផៃ ប៊ុនឈឿន បានកោះហៅ លោក ធាន វុទ្ធី ដែលបានតាំងខ្លួន ឯងជាព្រះសេអារ្យមេត្រី មកឆ្លើយបំភ្លឺ ចំពោះរឿងដែលលោកបានប្រព្រឹត្តខុស នាពេលមកនោះ លោក បានសុំទោស អភិបាលខេត្តកណ្តាល និងសម្តេចសង្ឃនាយក អំ លឹមហេង នៅវត្តចំពុះក្អែក ។

នាពេលថ្មីៗនេះ មានព័ត៌មានរំជើបរំជួល ទាក់ទងទៅនឹងការប្រព្រឹត្ត មិនប្រក្រតីរបស់បុគ្គល ធាន វុទ្ធី នៅវត្តទួលរាជា ស្ថិតនៅក្នុងភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដែលបានតាំងខ្លួនជា ព្រះពុទ្ធទី៥ ទ្រង់ព្រះនាម ព្រះសិរិអារ្យ មេតេយ្យា និងត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយនានា បានផ្សាយជាបន្ត បន្ទាប់ ធ្វើឲ្យមានការល្បីរន្ទឺ នៅទូទាំងប្រទេស ជាពិសេស ល្បីទៅដល់ប្រទេសថៃថែមទៀតផង ក្នុង នោះអាជ្ញាធរថៃ ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ នៅលើទឹកដីកម្ពុជាក៏ដូចជាទឹកដីថៃ កុំជឿលើបុគ្គលរូប នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh