CamNews

តារា 

ម្ចាស់ Account ដែលបង្ហោះ រូបអាក្រាតកាយរបស់បេនី យ៉ាំង លុបរូបចោលព្រោះ ខ្លាចមានបញ្ហា

ភ្នំពេញ៖ ម្ចាស់ Account Facebook មួយដែលមានឈ្មោះថា Hilarion Ignatius G កាលពីពេលថ្មីៗ កន្លងទៅនេះ បានយករូបរបស់ តារាសម្តែងសិចស៊ី កញ្ញា បេនីយាំង មកបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ខ្លួន ដែលបង្កឲ្យទស្សនិកជនជាច្រើន ដែលបានឃើញរូបនោះ ហើយធ្វើការរិះគន់និងភ្ញាក់ផ្អើល ស្ទើរគ្រប់គ្នាថា ហេតុអីស្រីស្អាតរូបនេះ ហ៊ានថតរូបបែបនេះ មានបំណងទាក់ទាញការចាប់អារម្មណ៍ ពីបុរសៗឫក៏មានអ្វីនៅពីក្រោយខ្នង ។

បន្ទាប់ពីមានបណ្តាញសារព័ត៌មាន ក្នុងស្រុកជាច្រើន បានយករូបដែលម្ចាស់ Facebook មានឈ្មោះថា Hilarion Ignatius G ដែលជាអ្នកថតរូបម្នាក់ ធ្វើការចុះផ្សាយជាបន្តបន្ទាប់កាលពីថ្ងៃម្សិលមិញនោះ គេឃើញម្ចាស់ Account Facebook មួយនេះបានប្រញាប់ប្រញាល់លុបរូប ដែលខ្លួនបង្ហោះ និងយកមកដាក់នៅលើ Cover ចោល ទំនងជាខ្លាចម្ចាស់សាម៉ីខ្លួននាង បេនីយាំង រករឿងដែលលោកទម្លាយរូបនេះចេញហើយមើលទៅ។

ក្រោយពីមានព័ត៌មានចុះផ្សាយ ជាបន្តបន្ទាប់ថា តារាសម្តែងពន្លកថ្មី ដែលធ្វើឲ្យទស្សនិកជន បានស្គាល់នាងតាមរយៈការស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូង នាង បេនីយាំង បានប្រញាប់ប្រញាល់ចេញ មុខបកស្រាយភ្លាមៗ បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយរឿងរបស់នាង មិនទាន់បាន១ថ្ងៃស្រួលបួលផង។ ដោយការចេញមុខបកស្រាយនោះ នាងបានទទួលស្គាល់ថា ជារឿងពិតគ្មានការកាត់តអ្វីទេ ហើយរូបសិចស៊ីដែលនាងថតនោះ គឺថតឲ្យទស្សនាវដ្តីមួយដែលនិយាយពីស្ត្រី ៕

- អាន ៖ បេននី យ៉ាំង លេចធ្លាយ​រូប​ថត​អា​ក្រាត​កាយ នៅ​ក្នុង​បន្ទប់​សណ្ឋា​គារ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh