CamNews

តារា 

ស្វែង សុជាតា ចូលមន្ទីរពេទ្យ វះកាត់យកដែកចេញស្ងាត់ៗ

ភ្នំពេញៈ តារាសម្តែងទស្សនិកជនស្គាល់នាង យ៉ាងច្បាស់តាមរយៈការសម្តែង ជាតួម្តាយចុង
នៅក្នុងរឿង “មរណមាតា” អ្នកនាង ស្វែង សុជាតា ក្រោយពីបាត់មុខពី វិស័យសិល្បៈមួយរយៈ
ដោយនាងធ្លាប់បាន បង្ហើបប្រាប់ទស្សនិកជនថា នាងត្រូវចេញទៅ សម្តែងនៅក្រៅប្រទេស
នោះ ស្រាប់តែថ្មីៗនេះនាងបានបង្ហោះរូបថតជាច្រើនសន្លឹក និងត្រូវបានក្រុមគ្រូពេទ្រ ធ្វើការវះ
កាត់ទាំងដែល គ្មានអ្នកណាម្នាក់ដឹងថា មានជំងឺអ្វី ហេតុអីបានជាចូល មន្ទីរពេទ្យវះកាត់បែបនេះ?

បើតាមប្រភពព័ត៌មាន ពីបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អ្នកនាង ស្វែង សុជាតា និង
អត្ថន័យអ្នកដែលបង្ហោះក្នុងរូបនេះ គឺជាសាច់ញាតិរបស់នាង ដោយចង់បង្ហាញពី សកម្មភាពក្រុម
គ្រូពេទ្យ ធ្វើ ការវះកាត់ទៅលើតារាស្រី ស្វែង សុជាតា ចង់បង្ហាញឲ្យ ទស្សនិកជនបានដឹងពីមូល
ហេតុនៃការបាត់ មុខពីពិភពសិល្បៈរបស់នាង មួយរយៈពេលចុងក្រោយនេះ។

បើតាមការអះអាងពីអ្នកនាង ស្វែង សុជាតា នៅក្នុងហ្វេសប៊ុក បានប្រាប់ឲ្យដឹងទៀតថា “ការវះ
កាត់នេះបានប្រព្រឹត្ត កាលពីថ្ងៃទី២ ខែមិនា ម៉ោង ប្រហែល ៩ ព្រឹក ហើយរហូតមកដល់ពេល
នេះ ស្ថានភាពបានធូរស្រាលបន្តិច ហើយខ្ញុំ សូមផ្តាំផ្ញើថា បន្ទាប់ពីរូបខ្ញុំបានធូរស្រាលហើយ
គ្រាន់បើ ខ្ញុំនឹងត្រឡប់ចូលសម្តែង បម្រើវិស័យភាពយន្តកម្ពុជា ក៏ដូច ជាបងប្អូនទស្សនិកជនវិញ
ជាក់ជាមិនខាន”។

ទោះបីជាមានការអះអាងយ៉ាងនេះក្តី ក៏តារាស្រីដែលមាន ភាពលេចធ្លោដោយសារ តែការចាប់
យកការ សម្តែងជាតួកាចឆ្នាស់ឆ្នើម អ្នកនាង ស្វែង សុជាតា មិនបានប្រាប់លំអិតពីមូលហេតុ
និងស្ថានភាពជំងឺ ដែលនាងបង្ខំចិត្តចូល មន្ទីរពេទ្យធ្វើការវះកាត់នោះទេ ដោយនាងគ្រាន់តែ
បង្ហើបប្រាប់ឲ្យដឹងថា ការដែលនាងធ្វើការវះកាត់នេះ គឺចង់យកដែកដែលដាក់តឆ្អឹង ដែលបាន
បាក់ កាលពីអំឡុងព្រឹត្តការណ៍ បាញ់នៅខេត្តសៀមរាប ៕

Looking Today

Looking Today

Looking Today


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sveng socheata entertainment khmer star