CamNews

តារា 

ឈិន ឡុង អាម៉ាស់មុខ ដោយសារតែកូនប្រុស

តារាសំដែងជនជាតិ Hong Kong លោក Jackie Chan (ឈិន ឡុង) បាននិយាយ កាលពីថ្ងៃពុធនេះថា៖ គាត់ពិតជាខ្មាស់គេមែនទែន ដែលកូនប្រុសគាត់ត្រូវបាន ចាប់ខ្លួនពីបទចោទប្រកាន់ទាក់ទងនឹងថ្នាំញៀន។ គាត់បានបន្តទៀតថា៖ នេះជា កំហុសគាត់ ដែលមិនបានអប់រំកូន។







បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសចិន Jaycee Chan ដែលជាតារាចំរៀង និងតារាសំដែង ត្រូវបានឃាត់ខ្លួនកាលពីសប្តាហ៏មុន បន្ទាប់ពី ប៉ូលីសបានរកឃើញ cannabis ១០០ក្រាមនៅផ្ទះរបស់គាត់ក្នុងទីក្រុង ប៉េកាំង។

ការចោទប្រកាន់នោះ គឺជាភាពអាម៉ាស់បំផុតសំរាប់តារា​កុងហ្វូ លោក Jackie Chan ដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងប្រទេសចិន ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត ប្រឆាំងនឹងថ្នាំញៀន កាលពីឆ្នាំ ២០០៩។

លោក Jackie Chan បាននិយាយនៅក្នុង Weiboថា៖ គាត់ពិតជាខឹង និងភ្ញាក់ផ្អើលជា ខ្លាំង ចំពោះការឃាត់ខ្លួនកូនប្រុសរបស់គាត់។ គាត់បានបន្ថែមទៀតថា៖ ចំពោះ សាធារណៈជន គាត់ពិតជាមានអារម្មណ៏ថាអៀនខ្មាស់ ហើយក្នុងនាមជាឳពុក គាត់ មានអារម្មណ៏ មិនស្រណុកជាខ្លាំង។ គាត់មិនបានអប់រំកូនឲល្អ ដូច្នេះគាត់ត្រូវទទួលខុសត្រូវ ហើយជំនួសឲកូនប្រុសគាត់ គាត់សូមអោនគោរព និងសុំទោស ជាខ្លាំងចំពោះសាធារណៈជនទាំងអស់។

ការប្រើប្រាស់ និងការផ្គត់ផ្គង់ cannabis គឺជាអំពើខុសច្បាប់នៅក្នុងប្រទេសចិន។ មន្ត្រីភ្នាក់ងារសារពត៌មានប្រទេសចិន Xinhua បានរៀបរាប់ថា៖ Jaycee Chan ត្រូវបាន ឃាត់ខ្លួន ពីបទសង្ស័យផ្តល់កន្លែងស្នាក់នៅ ដល់អ្នកប្រើប្រាស់ថ្នាំញៀន។

ប្រទេសចិន បានដាក់ឲដំណើរការការចាត់វិធានការសំរាប់ការប្រើប្រាស់ថ្នាំខុសច្បាប់ ដែលកាលពីមុនមានជាប់ទាក់ទងនឹងការចាប់ខ្លួនតារាជាច្រើននាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ក្នុងឆ្នាំនេះ យ៉ាងហោចណាស់ មានតារា ល្បីៗ ១០រូប ត្រូវបានឃាត់ខ្លួនពីបទទាក់ទងនឹងថ្នាំញៀន។ នៅក្នុងសាររបស់គាត់កាលពីថ្ងៃពុធ លោក Jackie Chan បាននិយាយជាមួយកូនប្រុស ដោយផ្ទាល់ថា៖ ប្រសិនបើ អ្នកធ្វើអ្វីមួយខុស អ្នកត្រូវតែទ្រាំទ្រនឹងផលវិបាកទាំងនោះ។ ក្នុងនាមជាឳពុក គាត់នឹងប្រឈមមុខនឹងថ្ងៃអនាគតជាមួយ កូនប្រុសរបស់គាត់ទាំងអស់គ្នា។

 


អាន៖  ឈិនឡុង (Jackie Chan) កើតទុក្ខដោយសារ កូនប្រុស


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖ news



 


Tags: Jackie Chan Jaycee Chan