CamNews

តារា 

១២សន្លឹករបស់ ហេង ស្រីពេជ្រ បើកទំព័រ ស្វាគមន៍ឆ្នាំថ្មី ២០១៥

ភ្នំពេញ៖ តារាសម្ដែងកំពុងតែ ក្ដោបក្ដាប់ បានឱកាស ក្នុងការងារសិល្បៈ ហេង ស្រីពេជ្រ បានបញ្ចេញ ស្ទីលថត បែបស្រគត់ស្រគំ ជាលក្ខណៈ ដើរលេងកម្សាន្ត ក្នុងរដូវឆ្នាំថ្មីនេះ នៅឯតំបន់មាត់សមុទ្រ ដ៏ស្រស់ត្រកាល ក្នុងប្រទេសកម្ពុជា មានដូចជា ក្នុងខេត្តព្រះសីហនុ និងកោះកុង ។

តារាសម្ដែងល្បីឈ្មោះ ហេង ស្រីពេជ្រ ត្រូវបានគេដឹងថា មានទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ស្គាល់ពីសមត្ថភាព នៃការសម្ដែងរបស់នាង ទាំងបទចម្រៀង និងថតរឿង ។ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៥ នេះ តើ ហេង ស្រីពេជ្រ មានអ្វីប្លែក ដើម្បីបង្ហាញជូនអ្នកគាំទ្រ ?

ជាការពិត នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងឆ្លងចូលដល់ឆ្នាំ ២០១៥ ហើយ សម្រាប់តារាសម្ដែង ត្រូវប៉ាន់តែតួជំទាវ តួម្ដាយ និងតួបងស្រី កញ្ញា ហេង ស្រីពេជ្រ បានបញ្ចេញស្ទីលថត ចំនួន១២ សន្លឹក ដើម្បីឲ្យទស្សនិក ជនទស្សនា ក្នុងឱកាសដ៏មនោរម្យនេះ ។ រូបថតទាំង១២សន្លឹក របស់ ស្រីពេជ្រ ជាដំណើរកម្សាន្ត នៅឯឆ្នេរសមុទ្រកំពង់សោម និង កោះកុង ជាមួយក្រុមគ្រួសារ កាលពីពេលថ្មីៗនេះ ក្រោយទំនេរ ពីការងារសិល្បៈ របស់នាង ។

តារាស្រី កំពុងតែបន្តមានទីផ្សារសិល្បៈ មិនចេះចប់មិនចេះហើយ ហេង ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា ដំណើរកម្សាន្ត របស់នាង កាលពីពេលថ្មីៗ ដើម្បីស្វាគមន៍ឆ្នាំថ្មី ។ ជារូបបែបសាមញ្ញៗ ពោលនាង មិនហ៊ានភាពសិចស៊ី ជ្រុលហួសហេតុពេកឡើយ ។ យ៉ាងណាមិញ ក្នុងឱកាសឆ្នាំថ្មីនេះ ស្រីពេជ្រ សូមជូនពរដល់ពុកមែ បងប្អូន និងមិត្តភក្តិ ក្នុងអាជីពសិល្បៈ ឲ្យជួបប្រទះតែសេចក្ដីសុខ រកស៊ីមានបាន ក្នុងឆ្នាំថ្មី ជួបតែរឿងហេងៗ គ្រប់ៗក្រុមគ្រួសារ ទាំងអស់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh