ព័ត៌មានកីឡា៖ វិលមកកាន់ការជួបប្រកួតគ្នាសារជាថ្មីទៀតហើយ សម្រាប់វគ្គទី ២៣ នៃរដូវកាលពាន Premier League ដែលក្នុងនោះ នឹងមានការជួបប្រកួតគ្នាដោយក្រុមខ្លាំងៗ តំណែងកំពូល ត្រូវស្ថិតក្នុងការសងសិក ពីម្ចាស់តំណែងបន្ទាប់ ។
ស្ថិតក្រោមការតាមដានជាប្រចាំ របស់ក្រុមការងារ Camnews យើងខ្ញុំ ដែលតែងតែនាំអារម្មណ៍របស់ប្រិយមិត្ដឲ្យជួបជាមួយព្រឹត្ដិការណ៍ជាបន្ដបន្ទាប់នាថ្ងៃចុងសប្ដាហ៍ នូវជំនួបប្រកួតរបស់ក្រុមកីឡាបាល់ទាត់ ក្នុងរដូវកាល Premier League ជាពិសេស សម្រាប់ថ្ងៃអាទិត្យទី ១ ខែកុម្ភះ នេះតែម្ដង ។ ដែលខាងក្រោមនេះ យើងខ្ញុំសូមលើកយក នូវតារាងគូរប្រកួត និង ពេលវេលាដែលបានកំណត់ ។ ប៉ុន្ដែសូមបញ្ជាក់ឡើងវិញថា ពេលវេលាដែលបាន បង្ហាញក្នុងតារាងខាងក្រោម មិនត្រឹមត្រូវនឹងកាលកំណត់ដូចក្នុង ប្រទេសកម្ពុជាទេ។ ហេតុដូច្នាេះហើយ ដើម្បីមានភាពងាយស្រួល យើងខ្ញុំនិងធ្វើការបញ្ជាក់បន្ថែម នៅផ្នែកក្រោម នៃតួតារាងខាងក្រោម ។ តោះទស្សនាទាំងអស់គ្នា ៖
ពេលវេលា នៃការប្រកួតក្នុងប្រទេសកម្ពុជា
ក្រុម Hull ត្រូវប្រកួតជាមួយ ក្រុម Newcastle នៅវេលាម៉ោង ១២ៈ៤៥ am ព្រឹកថ្ងៃអាទិត្យ
ក្រុម Crystal Palace ត្រូវប្រកួតជាមួយ ក្រុម Everton នៅវេលាម៉ោង ៣ៈ០០ am ព្រឹកថ្ងៃអាទិត្យ
ក្រុម Chelsea ត្រូវប្រកួតជាមួយ ក្រុម Man City នៅវេលាម៉ោង ៥ៈ៣០ am ព្រឹកថ្ងៃអាទិត្យ
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី