ភ្នំពេញៈ តារាសម្តែង និងជាតារាម៉ូដែល ជនជាតិថៃ មានឈ្មោះល្បី កញ្ញា Usamanee Vaithayanon (យូសាម៉ានី វ៉ៃថាយ៉ាកន) ហៅក្រៅថា kwan គ្រោងមកប្រទេសកម្ពុជា នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ ក្នុងបំណងមកចូលរួម ក្នុងពិធីគម្រប់ខួប១ឆ្នាំ ក្នុងក្លឹប RCA ។
ជួបសម្ភាន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នេះ ជំនួយការផ្ទាល់របស់ម្ចាស់ក្លឹប RCA លោក ឡុង ប៊ុនហេង បានប្រាប់ឲ្យដឹងថា នៅសល់តែ៨ថ្ងៃ ទៀតប៉ុណ្ណោះ ក្លឹបកម្សាន្តរបស់យើង នឹងមានការអញ្ជើញ តារាស្រីថៃ នាង kwan ដែលទស្សនិកជន ភាគច្រើន បានស្គាល់ និងធ្លាប់ទស្សនា ការសម្តែងរឿង ជាច្រើនរបស់នាង នៅលើកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍លេខ៧នោះ នឹងធ្វើដំណើរ មកប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ ។ ការអញ្ជើញមកនេះ គឺក្នុងឱកាសគម្រប់ខួប១ឆ្នាំ នៃការបើកដំណើរការ ក្លឹបរបស់យើង ហើយមួយទៀតការអញ្ជើញ ជាកិត្តិយស មកស្រុកខ្មែរនេះ នាងក៏មានបំណង យកអំណោយ ទៅចែកជូនកុមារកំព្រា មិនខុសពី កញ្ញា Pancake ដែលមកកាល ពីលើកមុនឡើយ ។
លោក ឡុង ប៊ុនហេង បានប្រាប់ឲ្យដឹងទៀតថា "សម្រាប់វត្តមានតារាថៃ មានឈ្មោះថា kwan នេះ គឺខាងក្លឹបរបស់ខ្ញុំ បានទាក់ទងអញ្ជើញនាង មកចូលរួមខួបគម្រប់១ឆ្នាំ ហើយម្យ៉ាងទៀត ក៏ចង់តម្រូវចិត្តទស្សនិកជន ក៏ដូចជាយុវវ័យដែលគាំទ្រ និងស្រលាញ់តារាថៃ ប៉ុន្តែមិនមានឱកាសបាន ជួបតារាក្នុងដួងចិត្ត របស់ពួកគេ ដោយផ្ទាល់ទេ ដូច្នេះដើម្បីធ្វើឲ្យក្តីស្រមៃក្លាយ ជាការពិត គឺមាននៅក្លឹប RCA" ។
នេះជាលើកទី២ហើយ សម្រាប់ការអញ្ជើញវត្តមាន តារាថៃល្បីឈ្មោះ មកចូលរួម បង្កើតកម្មវិធី សប្បាយៗក្នុងក្លឹបRCA ដោយលើកទី១ គឺតារាសម្តែងល្បីឈ្មោះ នាង Pancake Khemanit Jamikorn ហើយទី២នេះគឺកញ្ញា Usamanee Vaithayanon។ ដូច្នេះប្រសិនបើយុវវ័យ និងអ្នកគាំទ្រ ដែលស្រលាញ់ពេញចិត្ត និងចង់រីករាយកម្សាន្ត ជាមួយតារាក្នុងដួងចិត្ត របស់ខ្លួននោះ អាចអញ្ជើញទៅ ក្លឹបកម្សាន្ត RCA ដែលមានទីតាំង នៅទល់មុខស្ថានីយទូរទស្សន៍ អប្សរា ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល