ថ្ងៃមួយ មានបុរសម្នាក់ទើបនឹងមកពីស្រុកស្រែ ចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត
 គាត់ ចង់ហៅស៊ីក្លូអោយ ដឹកទៅផ្ទះបងប្អូនគាត់ តែមិនដឹងប្រាប់គេ  ថាយ៉ាងម្តេច។  ងាកចុះ
ងាកឡើង គាត់ក៏បានឃើញ អ៊ុំស្រីម្នាក់ កំពុងបោយដៃហៅស៊ីក្លូ ពេលស៊ីក្លូមកជិត អ៊ុំស្រីនោះ
និយាយថា៖ 72 មុនីរ៉េត ហើយក៏ឡើងជិះ ស៊ីក្លូនោះទៅ! 
មួយស្របក់ ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់ បោយដៃហៅស៊ីក្លូ  ហើយនិយាយថា
25 ហែមចៀវ ហើយក៏ឡើងជិះ ស៊ីក្លូនោះទៅ!
អ្នកទី៣៖  គឺជាស្ត្រីបាននិយាយថា 42 ម៉ៅសេទុង រួចឡើងជិះទៅ!
ឃើញដូច្នេះ គាត់ក៏មាន សេចក្តីក្លាហាន ហើយបានបោយដៃស៊ីក្លូ   រួចប្រាប់ថា 35 ឪអាក្នុយ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke