ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea បានបង្ហើសម្ដីយ៉ាងមុតមាំដល់ក្រុមបាល់ទាត់នៅអង់គ្លេសទាំងអស់ថា តំណែងជាម្ចាស់ ពានរង្វាន់ Premier League រដូវកាលនេះ នឹង ធ្លាក់ក្នុងកណ្ដាប់ដៃរបស់ខ្លួន ក្រោយពីមើលឃើញលទ្ធផល ប្រកួតចុងក្រោយប៉ះជាមួយ Hull City កាលពីយប់មិញ។
Chelsea បានផ្ដួល Hull City កាលពីយប់មិញយ៉ាងចាស់ដៃក្រោមលទ្ធផលពន្ទុ ៣ ទល់នឹង ២ ហើយក៏ជាមូលហេតុចំបងផងដែរ ដែលឈានដល់ ឲ្យលោក Jose Mourinho ស្រែកប្រកាសប្រាប់ ដល់បណ្ដាក្លឹបនៅអង់គ្លេសទាំងអស់ ថា ខ្លួននឹងក្លាយជាម្ចាស់ពានរង្វាន់ រដូវកាល Premier League 2014 - 2015 នេះ ។
ផ្អែកតាមពាក្យសម្ដីដែលបានលើកឡើង របស់លោក Jose Mourinho បានប្រាប់ទៅអ្នកការសែតថា គាត់មិនច្បាស់នោះទេ ប៉ុន្ដែគាត់មានទំនុកចិត្ដ ពេញខ្លួន ហើយគាត់ក៏ជឿជាក់លើសមត្ថភាពរបស់កីឡាករ របស់គាត់ដែរថា Chelsea នឹងអាចធ្វើបាន ប៉ុន្ដែវាពិបាកបន្ដិច ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់នៅតែរក្សាការគិត បែបនេះដដែល ។ ហើយការបរាជ័យក្នុងការប្រកួតជាមួយ PSG ក្នុងវគ្គប្រកួត Champion League គឺចង់បង្ហាញថា ក្រុមកំពុងតែផ្ដោតសំខាន់លើការប្រកួត នៅ Premier League ទាំងស្រុងហើយ ។
គួរបញ្ជាក់ផងដែរថា កត្ដាសំខាន់បំផុត ដែល Chelsea មានទំនុកចិត្ដខ្ពស់ហ៊ានស្រែកប្រាប់ដល់ បណ្ដាក្លឹបនៅអង់គ្លេសនូវពាក្យសម្ដីមិនចង់ស្ដាប់ គឺក្រុមពេលនេះកំពុងតែមាន អំណាចយ៉ាងខ្លាំងក្លា ដែលពិន្ទុប្រចាំក្រុមនៅពេលនេះ លើសក្រុមលំដាប់ថ្នាក់បន្ទាប់ ដល់ទៅ ៦ ពិន្ទុ ទៅហើយ ហើយ លទ្ធផលនៃការប្រកួតបន្ដ មិនយូ ប៉ុន្មាននិង ប្រកាសលទ្ធផល នៅថ្ងៃទី ២៤ ខែ ឧសភាពឆ្នាំ ២០១៥ ខាងមុខនេះហើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .footballfancast