ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ ពីគេហទំព័រសារព័ត៌មានបរទេស ឆៃណាដេលី ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា នៅឯប្រទេសចិន ឯណោះ វិញ ពោលគឺ នៅក្នុងក្រុង Zhengzhou នាខេត្ត Henan ផ្ទាល់តែម្តង ក្រុមមនុស្សប្រមាណជាង ២,៤៩៩ នាក់ បានផ្អើលនាំគ្នា ទៅឈរផ្តុំគ្នា ផ្គុំជានិមិត្តសញ្ញាកូដ យក្ស QR code ដោយនៅក្នុង នោះ និមិត្តសញ្ញាកូដយក្ស មួយនេះ ត្រូវបានគេមើលអោយឃើញថា មានប្រវែងបណ្តោយដល់ ទៅ ៥១ ម៉ែត្រ និងទទឹង ៤៨ ម៉ែត្រ ។
លើសពីនេះ ប្រភពសារព័ត៌មាន ដដែលបន្តអោយដឹងថា វាគឺជាការរៀបចំឡើងជាពិសេសពីសំ ណាក់ក្រុមហ៊ុន កូកា កូឡា ក្នុងស្រុក ដើម្បីជាការសាទរ ក្នុងថ្ងៃឈប់សម្រាក May Day នៅក្នុង ប្រទេសចិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី